Minzy ត្រៀម​ចូល​ជា​សមាជិក​ក្រុម​ចម្រៀង​ស្រី​ថ្មី

  • 2017-01-12 10:00:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម Music Works បាន​បង្ហើប​កាល​ពី​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១៧ ​ថា អតីត​សមាជិក​ក្រុម "2NE1” Minzy កំពុង​តែ​សាកសួរ​ពី​លទ្ធភាព ក្នុង​ការ​ចូលរួម​ជា​សមាជិក​ក្រុម​ចម្រៀង​ស្រី​ថ្មី សម្រាប់​កម្មវិធី​ដ៏​ល្បី "Unnies' Slam Dunk” នៅ​ឯ​ប្រទេស​កូរ៉េ។

ស្រប​ជាមួយ​គ្នា​នោះ​ដែរ ផលិតករ​​កម្មវិធី​ ក៏​បាន​ប្រកាស​ថា "Unnies' Slam Dunk” រដូវ​កាល​ទី​២ នឹង​ផ្ដោត​លើ​គម្រោង​ក្រុម​ចម្រៀង​ស្រី​ដដែល ដែល​ទទួល​បាន​ការ​គាំ​ទ្រ​នៅ​ក្នុង​រដូវ​កាល​ទី​១ រួម​មាន​តារា​​ស្រី​រៀមច្បង Ra Mi-ran, Kim Sook, Hong Jin-kyung, Min Hyo-rin និង Jessi ។

គម្រោង​មួយ​ទៀត ដែល​ស្រដៀង​​នឹង “Unnies” ក៏​ត្រូវ​បាន​គេ​គ្រោង​នឹង​ផលិតដែរ។ ដូចនេះហើយ គេ​ជឿ​​ថា ភាគរយ​នៃ Minzy ​ក្លាយ​ជា​ម្នាក់​ក្នុង​ចំណោម​សមាជិក​ក្រុម​ចម្រៀង​ថ្មី​ សម្រាប់​កម្មវិធី​នេះ គឺ​មាន​ច្រើន។

សម្រាប់​ប្រិយមិត្ត​ដែល​មិន​ទាន់​ស្គាល់​ពី​កម្មវិធី "Unnies' Slam Dunk” លោក​អ្នក​អាច​សាក​ល្បង​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ។

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ សីលា

អត្ថបទថ្មី