​ពាន Ganzberg ​រដូវ​កាល​ទី​២ចាប់​ពូល​ព្រឹក​មិញ​ដោយ​មាន​៣២​ក្រុម​ចូល​រួម​

  • 2017-01-12 09:23:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​បាល់ទាត់​ Ganzberg Futsal​ Cup រដូវ​កាល​ចាប់​គូ​ព្រឹក​មិញ​ ការ​ប្រកួត​បាល់ទាត់​ហ្វូត​សាល​ Ganzberg Futsal Cup​ រដូវ​កាល​២០១៧​ បាន​រៀប​ចំ​ពិធី​ចាប់​គូ​ក្នុង​ចំណោម​ក្រុម​ទាំង​៣២​ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ទី​១២​ ខែ​មករា​ ក្នុង​ពិធី​សន្និសីទ​សារព័ត៌មាន។

លោក​ ស៊ីថូ​ ណាថាន់​ ផលិតករ​កម្មវិធី​ Ganzberg Futsal Cup​បាន​សម្ដែង​ភាព​រីករាយ​ចំពោះ​វត្តមាន​កម្មវិធី​នេះ​ជា​លើក​ទី២​ ហើយ​ជា​ពិសេស​ការ​តម្រូវ​ឲ្យ​ក្រុម​នីមួយៗ​ដាក់​កីឡាករ​បរទេស​តែ​ម្នាក់​លេង​ដើម្បី​ធ្វើ​ឲ្យ​មាន​សមធម៌។​ ចំណែក​ លោក​ លី​ ប៊ុនស្រ៊ុន​ ប្រធាន​ផ្នែក​លក់​ទូទាំង​ប្រទេស​ប្រចាំ​ក្រុមហ៊ុន​ Ganzberg​ បាន​ឲ្យ​ដឹង​ថា​ ការ​រៀបចំ​ឲ្យ​មាន​ការ​ប្រកួត​កម្មវិធី​ Ganzberg Futsal Cup​ មាន​វត្តមាន​ជា​លើក​ទី២​ ដោយ​យោង​ទៅ​តាម​កំណើន​ប្រជាប្រិយភាព​នៃ​ការ​លេង​បាល់ទាត់​ហ្វូត​សាល។​ លោក​សូម​អរគុណ​ដល់​កីឡាករ​ទាំង​អស់​ដែល​បាន​ចូលរួម​កម្មវិធី​នេះ។​

ចុង​ក្រោយ​ លោក​ លី​ ប៊ុនស្រ៊ុន​ ប្រធាន​ផ្នែក​លក់​ក្រុមហ៊ុន​ CBS បាន​ថ្លែង​អំណរ​គុណ​ដល់​ក្រុមហ៊ុន​ Ganzberg​ ដែល​បាន​រៀបចំ​កម្មវិធី​ Ganzberg Futsal Cup​ នេះ​ឡើង។​ Ganzberg​ តែងតែ​គាំទ្រ​ដល់​ការ​ប្រកួត​ហ្វូតសាល។​ ក្នុង​ចំណោម​ទាំង​៣២​ក្រុម​នេះ​ ក្រុម​ឡើង​ដល់​វគ្គ​ចុង​ក្រោយ​ចំនួន​៨​នៅ​រដូវ​កាល​២០១៦​ មាន​សិទ្ធិ​ចូល​រួម​វគ្គ​ចាញ់​ធ្លាក់​ដោយ​ស្វ័យ​ប្រវត្តិ។​

មុន​ឈាន​ដល់​ការ​ចាប់​គូ​នៅ​វគ្គ​ចាញ់​ធ្លាក់​ទាំង​៣២​ក្រុម​នេះ​ ក្រុម​ចំនួន​៦២​បាន​ជម្រុះ​គ្នា​ ដោយ​បែងចែក​ជា​៤មណ្ឌល។​ ការ​ប្រកួត​ Ganzberg Futsal Cup​ នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​សុក្រ​ ទី​១៣​ ខែ​មករា​ នៅ​ទី​លាន​ T-Soccer​ ដោយ​មាន​ជំនួប​បើក​ឆាក​រវាង​ក្រុម​ការពារ​តំណែង​ជើង​ឯក​ Daniel FC​ និង​ ក្រុម​ Young Fighters​ ដើម្បី​ឈាន​ទៅ​ដណ្ដើម​ទឹក​ប្រាក់​១ម៉ឺន​ដុល្លារ​អាមេរិក។​ រាល់​ការ​ប្រកួត​ Ganzberg Futsal Cup​ នឹង​ផ្សាយ​ផ្ទាល់​តាម​រយៈ​ទូរទស្សន៍​ MyTV​ ចាប់​ពី​ម៉ោង​៨ដល់​១០យប់​ រៀងរាល់​ថ្ងៃ​សុក្រ៕​

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី