​ប្រាក់ សុវណ្ណារ៉ា ​ចង់​​​​ធ្វើ​ការ​​​ជា​មួយ​ជម្រើស​ជាតិ​ក្នុង​​​តំណែង​ណាមួយ

  • 2017-01-16 07:18:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក ប្រាក់ សុវណ្ណារ៉ា ​​ជា​គ្រូ​បង្វឹក​កម្រិត​​ខ្ពស់​នឹង​​​យល់​ព្រម​​​បម្រើ​ការងារ​ក្នុង​ក្រុម​បាល់ទាត់​​ជម្រើស​ជាតិ​​​កម្ពុជា​ ​ប្រសិនបើ​​សហព័ន្ធ​ផ្ដល់​ឲ្យ​​តំណែង​ណា​មួយ។ ​

​គ្រូ​បង្វឹក​ដែល​ទើប​ចាក​​ចេញ​ពី​ក្លឹប​បឹង​កេត​អង្គរ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ​លោក​យល់​ព្រម​ចូល​រួម​បម្រើ​ការងារ​ក្នុង​ក្រុម​​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ ពី​​ព្រោះ​បច្ចុប្បន្ន​​មិន​ទាន់​មាន​ក្លឹប​ណា​​ចាប់​អារម្មណ៍​លើ​លោក​នៅ​ឡើយ​។ ​ការ​ចូល​រួម​ជួយ​ក្នុង​ក្រុម​ជម្រើស​ជាតិ​នេះ​ក្នុង​ន័យ​ជួយ​​បណ្តុះបណ្តាល​ រាល់​ចំណុច​ខ្វះខាត​ ដែល​​​ក្រុម​បាល់ទាត់​​កម្ពុជា​​មាន។

​ទាក់​ទង​ នឹង​កុង​ត្រា​របស់​លោក Lee Tae Hoon ដែល​ស្ថិត​​ក្នុង​ភាព​ស្រពិចស្រពិល​​គ្រូ​បង្វឹក​ដែល​ធ្លាប់​ដឹក​នាំ​ ណាហ្គាវើល​ រូប​នេះ​លើក​ឡើង​ថា ​​​​លោក​ចង់​ឲ្យ​បុរស​កូរ៉េខាងត្បូង​​​នៅ​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បន្ត​ទៀត។ ​ទស្សន​​របស់​លោក​នេះ​ ពី​ព្រោះ​​មើល​ឃើញ​ពី​សមត្ថភាព​​​ខ្ពស់​របស់​បុរស​កូរ៉េខាងត្បូង​រូប​នេះ។

លោក ប្រាក់ សុវណ្ណារ៉ា​​បញ្ជាក់​​ទៀត​ថា ​លោក Lee ​មាន​សមត្ថភាព​ដឹក​នាំ​កម្ពុជា​មក​ដល់​បច្ចុប្បន្ន​មិន​មែន​​គ្រូ​បង្វឹក​គ្រប់​រូប​​​អាច​ធ្វើ​បាន​នោះ​ទេ។ លោក​មើល​ឃើញ​ថា ​បុរស​កូរ៉េខាងត្បូង​​បាន​​​ចំណាយ​ទាំង​កម្លាំង​កាយ និង​កម្លាំង​ចិត្ត​ ដើម្បី​អភិវឌ្ឍន៍​វិស័យ​បាល់ទាត់​នៅ​កម្ពុជា។

លោក Lee Tae Hoon និង​ប្រពន្ធ

​​លោក Lee Tae Hoon ​បាន​ចូល​ខ្លួន​មក​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​​លើក​ទី​១ កាល​ពី​ឆ្នាំ​២០១០ ដល់​២០១២។ បន្ទាប់​មក​លោក​បាន​ចូល​ខ្លួន​មក​ដឹក​នាំ​កម្ពុជា​ជា​លើក​ទី​២ ចាប់​ពី​ឆ្នាំ​២០១៣ ដល់​ ២០១៦។ ចំណែក​ឆ្នាំ​២០១៧ លោក​ Lee ​មិន​ទាន់​​ត​កុង​ត្រា​នៅ​ឡើយ៕ ​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី