កូន​ស្រី​ W.Bush សរសេរ​សំបុត្រ​​រំជួល​ចិត្ត​​ផ្ញើ​ជូន​កូន​ស្រី​អូបាម៉ា ពេល​ចប់​អាណត្តិ

  • 2017-01-16 09:23:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​វា​ជា​រឿង​​ស្រដៀង​គ្នា​​ដែល​អតីត​​ប្រធានាធិបតី​​សហរដ្ឋ​អាមេរិក​ទី​៤៣​ លោក​ George W. Bush ​ធ្លាប់​​​ផ្ញើ​ជូន​លោក​អូបាម៉ា ពេល​គាត់​​ឡើង​កាន់​អំណាច​​ក្នុង​​ឆ្នាំ២០០៩ ​ហើយ​ពេល​នេះ​​កូន​ស្រី​ Bush ​សម្រេច​ចិត្ត​​ធ្វើ​​ដូច​គ្នា​​ទៅ​ឲ្យ​នាង​ Sasha និង​ Malia។

គ្រួសារ​លោក អូបាម៉ា អតីតប្រធានាធិបតីអាមេរិក​ទី​៤៤

​បន្ទាប់​​ពី​​ចប់​​អាណត្តិ​​ប្រធានាធិបតី​​អាមេរិក​​ទី​​៤៤ បងប្អូន​នាង​ Jenna និង​​ Barbara ​បាន​​សរសេរ​សំបុត្រ​​ដោយ​​ដៃ​​​ផ្ញើ​ជូន​កូន​​ស្រី​អូបាម៉ា ​ដោយ​​ផ្ដល់​ជា​ដំបូន្មាន​​ខ្លះ​ៗ​​អំពី​ជីវិត​ ក្រោយ​​ឃ្លាត​​ឆ្ងាយ​​ពី​សេតវិមាន។

​ក្នុង​សំបុត្រ​​នោះ​​បងប្អូន​ត្រកូល​ Bush ​បាន​លើក​ទឹក​​ចិត្ត​បងប្អូន​ត្រកូល​​អូបាម៉ា​ ឲ្យ​រីក​រាយ​សាទរ​​នូវ​អនុស្សាវរីយ៍​​នានា​​កាល​នៅ​សេតវិមាន និង​​ចាប់​យក​មេរៀន​​ពួក​គេ​បាន​រៀន​ និង​​ព្រឹត្តិការណ៍​​ផ្សេង​ៗ​​​ដែល​ពួក​គេ​បាន​​ឆ្លង​កាត់​​​ទាំង​​ក្នុង​ និង​ក្រៅ​សេតវិមាន។​

ពួក​គេ​​​បាន​​ជំរុញ​​បងប្អូន​ស្រី​​​អូបាម៉ា​​ទាំង​ពីរ​​ ឲ្យ​​មាន​ទំនាក់​ទំនង​ល្អ​​ជាមួយ​​មនុស្ស​នៅ​សេតវិមាន​ដូច​ជា​​អ្នក​​កាន់​ខាង​ផ្កា​ ខាង​លើក​អាហារ អ្នក​បម្រើ ភ្នាក់​ងារ​សេវាកម្ម​សម្ងាត់ ឬ​អ្នក​ណា​ក៏​ដោយ​ដែល​បាន​​ជួយ​មើល​ថែ​យើង​​រយៈពេល​ ២​អាណត្តិ​មក​នេះ។​

ក្នុង​នាម​​ជា​កូន​​របស់​​មេដឹកនាំ​ (First Children) គឺ​​ពិត​ណាស់​​​​ទទួល​​សម្ពាធ​មិន​គួរ​ឲ្យ​ជឿ​ជា​ច្រើន​ពី​មជ្ឈដ្ឋាន​ជុំវិញ ​ចូរ​ស្ដាប់​ពាក្យ​​រិះគន់​ធ្ងន់​ៗ​ទៅ​លើ​ឪពុក​ម្ដាយ​​អ្នក​ និង​មើល​ពួក​គាត់​ដោះ​ស្រាយ។

ក្នុង​ដំណាក់កាល​​ជីវិត​កាន់​តែ​​រំកិល​​មក​ជិត​ខ្លួន​នេះ​ Sasha និង​ Malia ត្រូវ​​សម្លឹង​​មើល​ទិដ្ឋភាព​​ខាង​ក្រៅ​សេតវិមាន​ ខិតខំ​រៀន​សូត្រ​​នៅ​ថ្នាក់​ឧត្ដមសិក្សា បន្ត​មហិច្ឆតា និង​​ចំណាយ​ពេល​ខ្លះ​​ជាមួយ​មិត្តភ័ក្ដិ​។​

​ក្នុង​​សំបុត្រ​នាង​ Jenna និង​​ Barbara ​មាន​រឿង​រ៉ាវ​​ជា​ច្រើន​បាន​រៀប​រាប់​ប្រាប់ Sasha និង​ Malia។ ​​ខាង​ក្រោម​​នេះ​ជា​ ឃ្លា​​​អប់​រំ​ទាំង​៣ ដ៏​រំជួល​ចិត្ត​ដែល​ដក​ស្រង់​​ចេញ​ពី​សំបុត្រ៖​

“តាម​ស្វែង​រក​មហិច្ឆតា​ខ្លួនឯង។ រៀន​ស្គាល់​ខ្លួនឯង​ជា​អ្នកណា។​ បង្កើត​កំហុស​​(​ជា​បទពិសោធន៍​)។"

“​​នៅ​ជុំវិញ​​ខ្លួន​ត្រូវ​ជា​មិត្ត​ស្មោះត្រង់ ស្គាល់​អ្នក​ គោរព​អ្នក​ ដូច្នេះ​​ពួក​គេ​នឹង​ការពារ​​អ្នក​យ៉ាង​ពេញ​ទំហឹង។ មនុស្ស​​​​តែង​តែ​វាយ​តម្លៃ​អ្នក មិន​ស្រលាញ់​អ្នក ​​​គំនិត​ពួក​គេ​នឹង​មិន​មាន​តម្លៃ​សម្រាប់​អ្នកឡើយ​។"

“ទទួល​​​អ្វី​​អ្នក​​ធ្លាប់​បាន​ឃើញ ​​មនុស្ស​​ធ្លាប់​បាន​ជួប​ មេរៀន​​ធ្លាប់​បាន​រៀន ឲ្យ​ជួយ​​បើក​ផ្លូវ​​​ជីវិត​របស់​អ្នក​​ដើម្បី​ការ​ផ្លាស់ប្ដូរ​​​ជា​វិជ្ជមាន"៕

គ្រួសារ​លោក Bush អតីតប្រធានាធិបតីអាមេរិក​ទី​៤៣​

ប្រភព៖ Entrepreneur   ប្រែ​សម្រួល៖ ឡេង ភារុណ