Ms Office 365 ទើប​​ប្រកាស​​ឲ្យ​​ប្រើ​ផ្លូវ​ការ​ មាន​​មុខងារ Video Call ទៀត​ផង​

  • 2017-01-18 02:33:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"Microsoft Office 365" ជា​​ផលិត​ផល​​ការងារ​ការិយាល័យ​ថ្មី​ស្រឡាង​មួយ​​ដែលទើប​នឹង​ប្រកាស​ដាក់​ឲ្យ​ប្រើ​ប្រាស់​ផ្លូវ​ការ​នៅ​​ប្រទេស​កម្ពុជា​ បាន​អភិវឌ្ឍ​​មុខងារ​​ដែល​​អាច​ធ្វើ​ការ​បាន​ច្រើន​មុខ​​ក្នុង​ពេល​តែ​មួយ ស្ទើរ​​​មិន​​នឹក​ស្មាន​ដល់។

កម្ម​វិធី Office 365

លោក Tyson Dowd ​នាយក​ផ្នែក​ទីផ្សារ​និង​ប្រតិបត្តិរក្រុមហ៊ុន Microsoft ​​ប្រចាំ​​តំបន់​អាសុី​​ប៉ាសុី​ហ្វិក បាន​លើក​ឡើង​ថា កម្មវិធី​ការិយាល័យ​អន​ឡាញ​ថ្មី​ Ms Office 365 ជា​កម្មវិធី​​ការិយាល័យ​ច្របាច់​បញ្ចូល​គ្នា​​ ជំនួស​ឲ្យ​​កម្មវិធី​​ការិយាល័យ​ចាស់​ៗ​មុន​ដូច​ជា Ms word, Excel, Power Point, SharePoint ជាដើម ដើម្បី​ធ្វើ​ការ​រួម​គ្នា​តែ​មួយ​លើ​អន​ឡាញ។

កម្មវិធី Microsoft Office 365 អាច​​ប្រើ​ប្រាស់​សេវា​កម្ម​ផ្ទុក​ឯក​សារ​អនឡាញ​ (Cloud) ជាមួយ OneDrive បាន​ដល់​ទំហំ 1TB ដោយ​មិន​គិត​​លើ​ចំនួន​ផ្ទុក​ផ្សេងៗ។ វា​​ថែម​ទាំង​អាច​ប្រើ​​ People card ​ជា​​មុខងារ​ដំណើការ​អាជីវកម្ម​ស្វ័យ​ប្រវត្តិ​ជាមួយ​កម្មវិធី Microsoft Flow និង Power Apps និង​​កម្មវិធី SharePoint ​និង OneDrive ​ដែល​អាច​ប្រើ​បាន​គ្រប់​ទី​កន្លែង រួម​ទាំង​មាន​​មុខងារ​ជា Video Call សម្រាប់​ទំនាក់​ទំនង​គ្នា​ក្នុង​ពេល​ពិភាក្សា​ការងារ​ជា​ដើម​។

កម្ម​វិធី Office 365 ដាក់​លក់​ក្នុង​តម្លៃ ៦៩.៩៩ដុល្លារ ឬ ៦.៩៩ ក្នុង​មួយ​ខែ​សម្រាប់​ប្រើ​ក្នុង​ផ្ទះ និង​តម្លៃ ៥ ដុល្លារ​សម្រាប់​ប្រើ​ជា​លក្ខណៈ​ក្រុមហ៊ុន៕

លោក Tyson Dowd នាយក​ផ្នែក​ទីផ្សារ​ Microsoft ​​ប្រចាំ​​តំបន់​អាសុី​​ប៉ាសុី​ហ្វិក

អត្ថបទ៖ រក្សា