ទទួលដំណឹង អ្នកគ្រប់គ្រងទូទៅផលិតកម្មថោន អ៊ា វឌ្ឍនា ស្លាប់ មុននេះ
- 2017-01-18 02:13:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទទួលដំណឹង អ្នកគ្រប់គ្រងទូទៅផលិតកម្មថោន អ៊ា វឌ្ឍនា ស្លាប់ មុននេះ
ចន្លោះមិនឃើញ
ប្រហែលកន្លះម៉ោងមុននេះ អ្នកគ្រប់គ្រងទូទៅផលិតកម្មថោន អ៊ា វឌ្ឍនា ត្រូវបានប្រភពមួយទម្លាយឲ្យដឹងថា បានទទួលមរណភាពហើយ។ នេះបើតាមលោក Ros Kong មិត្តភ័ក្ដិរួមអាជីព។
លោក Ros Kong បានសរសេរលើបណ្ដាញសង្គមមិននេះថា "ពិតជាសោកស្ដាយខ្លាំងណាស់ សូមវិញ្ញាណក្ខន្ធបងបានទៅដល់ឋានសុគតិភព " ដែលរូបភាពនោះ គឺជាលោក អ៊ា វឌ្ឍនា អ្នកគ្រប់គ្រងទូទៅថ្មីរបស់ផលិតកម្ម។ តាមលោក រស់ គង់ បានប្រាប់បន្ថែមថា លោក អ៊ា វឌ្ឍនា ពិតជាបានស្លាប់ពិតមែន នៅឯមន្ទីរពេទ្យមួយប្រទេសបារាំង ដោយដំណឹងនេះលោកបានដឹងពីបងប្អូនជីដូន១ នៅឯប្រទេសបារាំង។
ជុំវិញបញ្ហាខាងលើ លោក យឹម តាស្រង់ អ្នកនិពន្ធបទភ្លេង និងបទភ្លេង មិនបានទទួលដំណឹងនេះឡើយ លោកកំពុងតែស្វែងរកប្រភពបន្ថែម។ តាស្រង់ បានឲ្យដឹងថា លោក អ៊ា វឌ្ឍនា បានសុំច្បាប់ការងារនៅក្នុងផលិតកម្មថោន ប្រហែលកន្លះខែមកហើយ ដោយមានជំងឺ បែកទឹកប្រមាត់ ត្រូវទៅព្យាបាលនៅថៃ។
យ៉ាងនេះក្ដីលោកបានឲ្យដឹងថា លោក អ៊ា វឌ្ឍនា បានបញ្ជូនទៅព្យាបាលទៅប្រទេសបារាំង ប៉ុន្តែរឿងថា គាត់ស្លាប់ ឬយ៉ាងណាមិនទាន់ដឹងពិតប្រាកដឡើយ។
ព៏ត៌មានចុងក្រោយពីក្រុមគ្រួសារ គឺថា លោក អ៊ា វឌ្ឍនា បានបាត់បង់ជីវិតមែននៅប្រទេសបារាំង។ សាច់ញាតិម្នាក់ដែលត្រូវជាបងថ្លៃសព បានទូរសព្ទមកក្រុមការងារ Sabay និងបានប្រាប់បន្ថែមថា សពរបស់លោកនឹងធ្វើពិធីបូជានៅទីនោះរួច ទើបយកធាតុត្រឡប់មកប្រទេសកំណើតវិញ៕