៥៤ ដុល្លារ យំភ្លាមៗ ខាំ ភូរិ ចាំមិនភ្លេចតាំងពីចូលសិល្បៈ
- 2017-01-18 04:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥៤ ដុល្លារ យំភ្លាមៗ ខាំ ភូរិ ចាំមិនភ្លេចតាំងពីចូលសិល្បៈ
ចន្លោះមិនឃើញ
អ្នកគ្រប់គ្រងប្រចាំផលិតកម្ម Apsara Mera និងជាផលិតករភាពយន្តលោក ខាំ ភូរិ បានរំលឹករឿង ៥៤ ដុល្លារ ដែលចងចាំមិនដែលភ្លេចតាំងពីលោកចូលក្នុងវិស័យសិល្បៈអំឡុងឆ្នាំ ១៩៩៨។
អ្នកគ្រប់គ្រងប្រចាំផលិតកម្មខាងលើបានលើកឡើងថា រឿងដែលចាំមិនភ្លេចនោះគឺ ពេលដែលលោកចាប់ផ្ដើមឈានជើងចូលក្នុងវិស័យសិល្បៈដំបូងដោយមានផលិតកម្មក្រៅប្រទេសទាក់ទងទងឲ្យ លោកសរសេរចម្រៀងចំនួន១៨បទ ដោយមួយបទបានកម្រៃ ៣ ដុល្លារ។
"ពេលហ្នឹងខ្ញុំយំភ្លាមៗពេលបានលុយ ៥៤ ដុល្លារ ព្រោះវាជាលុយដំបូងដែលខ្ញុំរកបាន អ្វីដែលធ្វើឲ្យកាន់តែសប្បាយទៀតនោះគឺ ទាំង១៨បទនោះគេអត់កែប៉ារ៉ូលខ្ញុំទេ ហើយគេសរសើរថាល្អទៀត" លោកបន្ត។
លោកបន្ថែមថា រឿងដំបូងនេះហើយដែលធ្វើឲ្យលោកសម្រេចចិត្តថាលោកគួរតែចាប់អាជីពជាអ្នកនិពន្ធ ដោយបទចម្រៀងដំបូងដែលលោកបានសរសេរគឺបទ "នារីលើវិថីស្នេហ៍" ដែលបានចេញលក់ក្នុងផលិតកម្ម "រស្មីស្ទឹងសង្កែ" អំឡុងឆ្នាំ ២០០០។
កុំភ្លេចសប្ដាហ៍ក្រោយ Sabay នឹងចេញផ្សាយអំពីប្រវត្តិរូបសង្ខេបរបស់ អ្នកគ្រប់គ្រងប្រចាំផលិតកម្ម Apsara Mera និងជាផលិតករភាពយន្ត ខាំ ភូរិ ព្រមទាំងស្នាដៃលេចធ្លោក្នុងផលិតកម្ម ហង្សមាស SSB KH Promotion រស្មីស្ទឹងសង្កែ និង ចុងក្រោយនេះគឺ ការងារស្នូលរបស់លោកក្នុងផលិតកម្ម Apsara Mera នេះតែម្ដង៕
ទស្សនាវីដេអូបកស្រាយបន្ថែមពី អ្នកគ្រប់គ្រងប្រចាំផលិតកម្ម Apsara Mera៖