ក្តៅៗ! ​រញ្ជួយ​ដី​កម្រិត​ជាង​​៥​រ៉ិចទ័រ​​៣​ដង​ រយៈពេល​តែ​១​ម៉ោង​ ​​នៅ​ប្រទេស​អ៊ីតាលី​

  • 2017-01-18 11:34:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ពុធ​នេះ​ មាន​គ្រោះ​​រញ្ជួយ​ដី​​ដ៏​ធំ​ កើត​ឡើង​៣​​ដង ត្រឹម​រយៈពេល​តែ​​១​ម៉ោង​ប៉ុណ្ណោះ ​នៅ​ភាគ​កណ្តាល​​​​ នៃ​ប្រទេស​អ៊ីតាលី។

តំបន់រញ្ជួយដី​ ទីក្រុង​ Amatrice ភាគ​កណ្តាល​ប្រទេស​អ៊ីតាលី

បើ​តាម​ U.S. Geological Survey ​បាន​ឲ្យ​ដឹង​ថា​ ​ការ​រញ្ជួយ​ដំបូង​មាន​កម្រិត​ ៥,៣​រ៉ិចទ័រ កើត​ឡើង​នៅ​ទីក្រុង​ Amatrice ​ភាគ​ខាង​ជើង​តំបន់​ Lazio ​វេលា​ម៉ោង​១០:២៥​នាទី​ព្រឹក។ រញ្ជួយ​លើក​ទី​២ កម្រិត​ ៥,៧​រ៉ិចទ័រ​ (ខ្លាំង​​ជាង​គេ) ​នៅ​កន្លែង​ដដែល ​រយៈពេល​៥០​នាទី​បន្ទាប់។ ហើយ​រយៈពេល​ ១០​នាទី​បន្ទាប់​ រញ្ជួយ​លើក​ទី​៣ កម្រិត​៥,៣​រ៉ិចទ័រ។

តំបន់​ភ្នំ​ Amatrice ​ធ្លាប់​ជួប​គ្រោះ​រញ្ជួយ​ដី​ធំ ​៣​ដង​មក​ហើយ​​ឆ្នាំ​មុន​ ដោយ​សម្លាប់​មនុស្ស​ជិត​៣០០​នាក់​ និង​ធ្វើ​ឲ្យ​ខូច​ខាត​អគារ​​ជា​ច្រើន​ខ្នង។ ​តំបន់​រញ្ជួយ​ដី​នេះ​ មាន​ចម្ងាយ​​ប្រហែល​ ១០០​គីឡូម៉ែត្រ ភាគ​ឥ្ឍសាន​ទីក្រុង​​រ៉ូម៕

ប្រភព៖ Khaosod English   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​