លែង​សង្ស័យ​ ​​មើល​ពណ៌​ផ្សែង​​​ដឹង​ច្បាស់​​ពី​ស្ថានភាព​ម៉ាស៊ីន​រថយន្ត

  • 2017-01-19 03:41:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​ជា​ច្រើន​ប្រហែល​មិន​ទាន់​ដឹង​ទេ​ថា​ពណ៌​ផ្សែង​ដែល​ចេញ​ពី​ស៊ីមាំង​អាច​បង្ហាញ​ពី​ស្ថានភាព​នៃ​ដំណើរការ​ម៉ាស៊ីន​រថយន្ត។ ដូច​នេះ​ ​Sabay​ ​ក៏​សូម​បង្ហាញ​បច្ចេកទេស​មើល​ពណ៌​ផ្សែង​ដើម្បី​ងាយ​ដឹង​ពី​ស្ថានភាព​ម៉ាស៊ីន​រថយន្ត​ប្រិយមិត្ត។

ប្រសិន​ផ្សែង​ពណ៌​ខៀវ​ ​មាន​ន័យ​ថា​ម៉ាស៊ីន​រថយន្ត​កំពុង​ដុត​ប្រេង​ម៉ាស៊ីន​មិន​គ្រប់គ្រាន់​ ​ព្រោះ​កៅស៊ូ​គម្រប​ប៊ីស្តុង​មិន​ល្អ​ដែល​ប្រេង​ម៉ាស៊ីន​លេច​ចេញ​មក​ក្រៅ​តាម​ក្រវិល​ប៊ីស្តុង។

សម្រាប់​ផ្សែង​ពណ៌​ប្រផេះ​ ​ច្រើន​កើត​មាន​លើ​រថយន្ត​លេខ​ស្វ័យប្រវត្តិ​ ​ហើយ​ជា​សញ្ញា​បង្ហាញ​ថា​ប្រេង​ប្រអប់​លេខ​ខ្វះ​ ​ឬ​អស់​ជាតិ​រំអិល។

បើ​ផ្សែង​ពណ៌​ខ្មៅ​ ​គឺ​បង្ហាញ​យ៉ាង​ច្បាស់​ថា​ម៉ាស៊ីន​រថយន្ត​ដុត​ឥន្ធនៈ​ច្រើន​លើស​កម្រិត​ ​និង​មក​ពី​តម្រង់​ប្រេង​ឡើង​កក​ស្នឹម​ជ្រុល។

ចំពោះ​ផ្សែង​ពណ៌​ស​ ​ប្រសិន​ជា​ស្រាល​គឺ​បង្ហាញ​ថា​ម៉ាស៊ីន​រថយន្ត​ដំណើរការ​ដោយ​រលូន​ ​ប៉ុន្តែ​ប្រសិន​មាន​ផ្សែង​ស​ ​តែ​ក្រាស់​ ​មាន​ន័យ​ថា​ក្បាល​ស៊ីឡាំង​ម៉ាស៊ីន​រថយន្ត​មាន​ស្នាម​ប្រេះ​ ​ដែល​ធ្វើ​ឲ្យ​សារធាតុ​ត្រជាក់​ ​coolent​ ​ក្នុង​ម៉ាស៊ីន​ឆេះ​ជា​មួយ​ចំហេះ​ម៉ាស៊ីន​ ​ហើយ​បើ​មិន​ឆាប់​ជួស​ជុល​គឺ​ត្រូវ​ខូច​ម៉ាស៊ីន​ទាំង​ស្រុង៕

ប្រភព៖ AutoGuide   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទថ្មី