កប់ហ្មង! Nokia 6 ដាក់លក់ផ្លូវការ​ថ្ងៃនេះ តែមួយនាទីលក់អស់ខ្ទេច

  • 2017-01-19 11:20:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ប្រកាស​បាន​ប៉ុន្មាន​សប្ដាហ៍​ទី​បំផុត​ Nokia 6 ក៏បាន​ចេញ​លក់​ជា​ផ្លូវការ​នៅ​ប្រទេស​ចិន​ជា​ថ្ងៃ​នេះ​ផ្ទាល់​ ដោយ​ត្រឹម​មួយ​នាទី​សោះ​លក់​ដាច់​អស់​ពី​ស្តុក​រលីង។

គេ​មិន​ច្បាស់​ថា​ចំនួន​ដែល​លក់​ចេញ​គឺ​ប៉ុន្មាន​គ្រឿង​នោះ​ទេ ប៉ុន្តែ​បើ​ក្រឡេក​មើល​​ការ​ចុះ​ឈ្មោះ​ទិញ​ទូរសព្ទ​ដែល​បើក​ឲ្យ​ចុះ​ឈ្មោះ​កន្លង​មក​គឺ​ទទួល​បាន​ការ​ចុះ​ឈ្មោះ​លើស​ពី​ ១ លាន​នាក់​ឯណោះ។ ត្រួសៗពី​លក្ខណៈសម្បត្តិ​​របស់ Nokia 6 មាន​អេក្រង់​ទំហំ​ ៥,៥ អ៊ីញ​, បន្ទះ​ឈីប​ Snapdragon 430, RAM 4 GB, មេមូរីម៉ាស៊ីន 64 GB (អាច​បន្ថែម​ទំហំបាន​តាម​​​​មេមូរីកាត), កាមេរ៉ា​ក្រោយ 16 MP, មុខ 8 MP, ថ្ម​ទំហំ 3000 mAh និង​ ដើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 7.0 Nougat។

បច្ចុប្បន្ន​ទូរសព្ទនេះមានតែលក់នៅក្នុង​ប្រទេស​ចិន​ក្នុង​តម្លៃ​ប្រមាណ ២៥០ ដុល្លារ ប៉ុន្តែ​ឆាប់ៗខាង​មុខ​អាច​នឹង​បន្ត​លក់​នៅ​លើ​ទីផ្សារ​ជុំវិញ​សកលលោកផងដែរ៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម