ខំបង្កើត​​កម្មវិធី​​​​ឥត​គិត​ថ្លៃ​ជា​ច្រើន​​ ព្រោះ​ចង់​​បម្រើ​ជា​ប្រយោជន៍​ដល់​សង្គម

  • 2017-01-20 04:04:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវវ័យ​ខ្មែរ​មួយ​ក្រុម​មាន​​ឈ្មោះ​ថា MLab Cambodia ​បាន​​ព្យាយាម​បង្កើត​កម្មវិធី​​​ទូរសព្ទ​ដៃ​មួយ​កម្មវិធី​​ជាច្រើននៅ​លើ Play Store និង App Store ដើម្បី​​ជួយ​សម្រួល​ដល់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ និង​​ដាក់​ឲ្យ​ដោន​ឡូត​ឥត​គិត​ថ្លៃ តែ​បែរ​មិន​សូវ​សំបូរ​យុវវ័យ​គាំទ្រ​ស្នាដៃទាំង​នោះ។

សមាជិក​ក្រុម MLab Cambodia

លោក កង ​សុវណ្ណារ៉ូត នាយក​គ្រប់គ្រង​​ក្រុមហ៊ុន MLab Cambodia បាន​ឲ្យ Sabay ដឹង​ថា ក្រុម MLab មាន​សមាជិក​ប្រមាណ​ជា ១០​ នាក់​ដែល​រួម​គ្នា​បង្កើត​កម្មវិធី​សម្រាប់​ដាក់​ឲ្យ​ប្រើ​ដោយ​មិន​គិត​ថ្លៃ ក្នុង​គោល​បំណង​ជួយ​ឲ្យ​​យុវវ័យ​ និង​សង្គម​ខ្មែរ​ងាក​មក​ចាប់​អារម្មណ៍​ពី​របៀប​​ប្រើប្រាស់​កម្មវិធី (App) លើ​ទូរសព្ទ​ដៃ​​។

លោក កង ​សុវណ្ណារ៉ូត នាយក​គ្រប់គ្រង​​ MLab Cambodia

និស្សិត​​ IT ​មក​ពី​សាកលវិទ្យាល័យ​ហ្សាម៉ាន់​រូប​នេះ​បាន​បន្ត​ថា កម្មវិធី​ដែល​ក្រុម​លោក​ព្យាយាមបង្កើត​បាន​មាន​ដូចជា ​កម្មវិធី​​ពន្ធ​​​ក្នុង​ប្រទេស​កម្ពុជា កម្មវិធី​វចនានុក្រម​​ហិរញ្ញវត្ថុ កម្មវិធី​​វចនានុក្រម​​​ច្បាប់ កម្មវិធី​វចនានុក្រម​វេជ្ជសាស្ត្រកម្មវិធី​គណនា​ប្រាក់​កម្ចី កម្មវិធី​ក្ដារ​ចុច​ខ្មែរ m_board​និង​កម្មវិធី Save លុយ ជាដើម៕

ទស្សនា​វីដេអូ​ខាងក្រោម ដើម្បី​ដឹង​​ច្បាស់​ពីភាព​តស៊ូ​ពេល​បង្កើត​កម្មវិធី​ទាំង​នោះពីក្រុម MLab Cambodia ៖

ចុច​ដោន​ឡូត​កម្មវិធី នៅ​ទីនេះ Android | iOS

អត្ថបទ៖ រក្សា