អ្នកភូមិឥណ្ឌាដេរខោអាវឲ្យដំរីទំហំយក្ស ខ្លាចពួកវារងា
- 2017-01-20 03:54:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកភូមិឥណ្ឌាដេរខោអាវឲ្យដំរីទំហំយក្ស ខ្លាចពួកវារងា
ចន្លោះមិនឃើញ
អ្នកភូមិឥណ្ឌាមួយក្រុម បាននាំគ្នាដេរផ្គុំសាច់ក្រណាត់ចម្រុះពណ៌គ្នាទៅជាខោអាវរងាទំហំ XXXXXXXL ឲ្យដំរីជាច្រើនក្បាល ខណៈអាកាសធាតុចុះត្រជាក់។
អ្នកភូមិទាំងនេះត្រូវគេដឹងថារស់នៅក្បែរមជ្ឈមណ្ឌលអភិរក្ស និងថែទាំដំរី Wildlife SOS ស្ថិតនៅទីក្រុង Mathura ភាគខាងជើងប្រទេសឥណ្ឌា ដោយពេលយប់ខ្លះសីតុណ្ហភាពចុះដល់ក្រោមសូន្យអង្សាឯណោះ។
ដំរីចំនួន២០ក្បាលរស់នៅមជ្ឈមណ្ឌលខាងលើ ត្រូវបានគេជួយសង្គ្រោះពីការជួញដូរខុសច្បាប់ ឬតាមវង់សម្ដែងសៀកជាដើម។ នៅទីនេះ វាបានងូតទឹកញឹកញាប់ មានអាហារ និងការថែទាំបានល្អថែមទៀត។
លោក Kartick Satyanarayan ជាសហស្ថាបនិក និងជានាយកប្រតិបត្តិមជ្ឈមណ្ឌល Wildlife SOS ប្រាប់សារព័ត៌មានឥណ្ឌា Times of India ថា "វាជារឿងសំខាន់ក្នុងការការពារដំរីរបស់យើងពីអាកាសធាតុត្រជាក់ខ្លាំងក្នុងរដូវរងានេះ ព្រោះពួកវាងាយនឹងកើតជំងឺរលាកសួត និងរលាកសន្លាក់ជាដើម ដែលពួកយើងត្រូវយកចិត្តទុកដាក់៕" សូមទស្សនាបណ្ដុំរូបភាពខាងក្រោម៖