តោះ! ​មើល​ Pogba & Griezmann ​​​​ចាក់​ DJ ​ច្រៀង​ Rap ​ពីរោះ​អត់?

  • 2017-01-20 04:41:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Paul Pogba និង​ Antoine Griezmann ​បាន​​រួម​ដៃ​គ្នា​​ច្រៀង​ Rap ​អំឡុង​ពេល​ពួកគេ​ បំពេញ​ភារកិច្ច​ឲ្យ​ក្រុម​ជម្រើស​ជាតិ​​បារាំង​ ​កាល​នៅ​ព្រឹត្តិការណ៍​ Euro 2016 ឆ្នាំ​មុន។ ខ្សែ​បម្រើ​ក្រុម​ Manchester United (Pogba) និង​ខ្សែ​បម្រើ​ប្រយុទ្ធ​ក្រុម​ Atletico Madrid ​​​ជា​កីឡាករ​ឆ្នើម​ កាល​ Euro ឆ្នាំ​មុន​ ដែល​អាច​ជួយ​ឲ្យ​​ម្ចាស់​ផ្ទះ​បារាំង​ ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ។

Pogba (ឆ្វេង) និង​ Griezmann កាល​ហ្វឹកហាត់​នៅ​ក្រុម​ជម្រើស​ជាតិ​បារាំង

ប្រិយ​មិត្ត​ភាគ​ច្រើន​​ធ្លាប់​តែ​ឃើញ Griezmann ​ស៊ុត​បញ្ចូល​ទី​ ​ហើយ​​តែង​​ឃើញ​ Pogba ជា​អ្នក​ចែក​បាល់ និង​ជា​អ្នក​ពូកែ​ Assists ដ៏​អស្ចារ្យ​ ប៉ុន្តែ​អាច​នឹង​មិន​ធ្លាប់​ឃើញ​ពួកគេ​ច្រៀង​​នោះ​ទេ។ ថ្មីៗ​នេះ​ You Tube Channel: I'm a Footballer ទើប​​បង្ហាញ​វីដេអូឃ្លីប​​ថ្មី​មួយ​ ដោយ​ឃើញ​ថា​​ Pogba ​បាន​ច្រៀង​ Rap ​កម្សាន្ត​លេង​ ខណៈ​ដែល​ Griezmann ​ក៏​ជួយ​រាំ​បន្ទោរ​ផង​ដែរ៕

ចង់​ដឹង​ពីរោះ​ឬ​អត់ សូម​ទស្សនា​ខាង​ក្រោម៖

ប្រភព៖ YouTube   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​