ឈុត​មួយ Tony Jaa វាយ​ទាហាន​​​ម្នាក់​ឡើង​ខ្ទេច​តុ​ក្នុង​រឿង "xXx” វគ្គ​ថ្មី

  • 2017-01-20 06:49:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត "xXx: Return of Xander Cage” កំពុង​តែ​ទាក់ទាញ​ចំណាប់​អារម្មណ៍​ទស្សនិកជន​ជា​ច្រើន​ជា​ពិសេស​នៅ​អាស៊ី ដោយ​សារ​មាន​ការ​ចូលរួម​សម្ដែង​​តារា​ហូលីវូដ បួលីវូដ​ អាស៊ី​ល្បី​ៗ​ជា​ច្រើន​​​​​ដូច​ជា៖ Vin Diesel, Deepika Padukone, Donnie Yen, Tony Jaa​និង Kris Wuជា​ដើម។

វា​ការពិត​ក្នុង​រឿង​នេះ​មាន​ឈុត​ឆាក​​បាញ់​វាយ​ប្រហារ វាយ​ដៃ​ទល់​នឹង​​ដៃ​​ជា​ច្រើន​ឈុត​​ ជាពិសេស​ការ​ប្រយុទ្ធ​គ្នា​រវាង Vin Diesel និង Donnie Ye ដែល​ប្រិយមិត្ត​មិន​ធ្លាប់​ឃើញ​ពី​មុន។ ជាមួយ​គ្នា​នេះ​ ក្នុង​ឈុត​មួយ​នៃ​ភាពយន្ត "xXx: Return of Xander Cage” តារា​ក្បាច់​គុន​ថៃ Tony Jaa គ្រប់​គ្នា​ស្គាល់​តាម​រយៈ​រឿង "កែង​ឆេះ​ជង្គង់​ហោះ" បាន​ប្រើ​​ក្បាច់​គុន​លោត​អុក​ជង្គង់​លើ​ទាហាន​ម្នាក់​ដែល​កំពុង​កាន់​កាំភ្លើង​ ឡើង​ខ្ទេច​តុ​។

ដើម្បី​ចង់​ដឹង​ថា Tony Jaa​វាយ​សាហាវ​បែប​ណា​សូម​មើល​វីដេអូ​ខាងក្រោម ដែល​ភ្ជាប់​ជាមួយ​ឈុត​ក្រៅ​ឆាក​ពិសេស​ៗ​នៅ​រឿង "xXx: Return of Xander Cage” ទាំងមូល៕ ​​

អត្ថបទ៖ ហេង សុធារិទ្ធិ