ម្ចាស់​ខ្សែ​ក្រវាត់​ Hapkido ៣ដាន​នៅ​កូរ៉េ​មក​កម្ពុជា​ចែក​រំលែក​បទពិសោធន៍​ថ្មីៗ

  • 2017-01-20 23:02:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សយ​ រតនា​ ម្ចាស់​ខ្សែ​ក្រវាត់​ ៣ដាន​ មក​ពី​ក្លឹប​ International Chendo Moeong​ នៃ​ប្រទេស​កូរ៉េ​ ឆ្លៀត​មក​ជួប​ពិភាក្សា​និង​ចែក​រំលែក​បទពិសោធន៍​ល្អ​ៗ​ដែល​ខ្លួន​មាន​ដល់​​អ្នក​កីឡា​ Hapkido កម្ពុជា​កាល​ពី​ម្សិលមិញ​នេះ​នៅ​សាលា​ ប្រ៊ីសតុន។​

សយ​ រតនា​ ឈរពីក្រោយក្មេងស្រីតូចជាងគេ

កីឡាករ​ និង​ជា​ពលករ​នៅ​ប្រទេស​កូរ៉េ​ សយ​ រតនា​ បាន​ឲ្យ​ដឹង​កាល​ពី​ល្ងាច​ថ្ងៃ​ទី​ ១៩​ ខែ​កុម្ភៈ​ ឆ្នាំ​ ២០១៧​ នេះ​ថា​ គេ​ពិត​ជា​មាន​ចិត្ត​សប្បាយ​រីករាយ​ដែល​បាន​មក​ជួប​កីឡាករ ​កីឡា​ការិនី​ Hapkido​ កម្ពុជា។​ ឆ្លៀត​ឱកាស​នេះ​ដែរ​ម្ចាស់​ខ្សែ​ក្រវាត់​មក​ពី​កូរ៉េ​ រូប​នេះ​ក៏​បាន​ចែក​រំលែកចំណេះដឹងដែល​ខ្លួន​ចេះ​ និង​ធ្លាប់​បង្រៀន​នៅ​ក្រៅ​ប្រទេស​ដល់​កីឡាករ​កម្ពុជា។​

សកម្មភាពហ្វឹកហាត់

ម្ចាស់​ខ្សែ​ក្រវាត់​រូប​នេះ​បន្ថែម​ទៀត​ថា​ លោក​នឹង​ខិតខំ​ជួយ​ជំរុញ​កីឡា​មួយ​នេះ​ ឲ្យ​កាន់​តែ​រីកចម្រើន​បន្ថែម​ទៀត​ និង​ព្យាយាម​បង្កើន​ទំនាក់ទំនង​ជា​មួយ​ថ្នាក់​ដឹង​នាំ​ក្លឹប Hapkido​ នៅ​ប្រទេស​កូរ៉េ​ដែល​គេ​កំពុង​​​បង្ហាត់​​​នៅ​ទី​នោះ។​ ជើង​ខ្លាំង​របស់​កម្ពុជា​ម្នាក់​នេះ​បង្ហាញ​ក្ដី​រំពឹង​ថា​ នៅ​ថ្ងៃ​ខាង​មុខ​កីឡា​ Hapkido​ កម្ពុជា​នឹង​រីក​សុះសាយ​នៅ​លើ​ឆាក​អន្តរជាតិ​បន្ថែម​ទៀត​ តាម​រយៈ​ប្អូន​ៗ​កីឡាករ ​កីឡា​ការិនី​ដែល​មាន​ទេពកោសល្យ​ និង​ព្យាយាម​បែប​នេះ។​

សកម្មភាពហ្វឹកហាត់

សយ​ រតនា​ ជា​ប្រធាន​ក្រុម​នៅ​ក្លឹប​ International Cheondo Meong​ នៅ​ប្រទេស​កូរ៉េ​ ហើយ​គេ​មាន​តួនាទី​ជា​អ្នក​ជួយ​បង្ហាត់​សិស្ស​នៅ​ទី​នោះ​ផង​ដែរ។​ កីឡាករ​ដែល​កើត​នៅ​ខេត្ត​បន្ទាយមានជ័យ​ រូប​នេះ​បាន​រៀន​ក្បាច់​គុន​ Hapkido​ នេះ​អស់​រយៈ​ពេល​ ៤ឆ្នាំ​ជាង​នៅ​ប្រទេស​កូរ៉េ​ព្រម​ទាំង​ទទួល​បាន​ខ្សែ​ក្រវាត់​៣ដាន៕

អត្ថបទ៖ នួន ស៊ីណា​