​ទីលាន​បាល់ទាត់​ RUPP ​​​ ប្រើ​ប្រាស់​ផ្លូវ​ការ​​​​ចុង​សប្ដាហ៍​នេះ​ហើយ

  • 2017-01-20 08:01:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ទីលាន​បាល់ទាត់​​​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ (RUPP) ​​នឹង​​ប្រើប្រាស់​ផ្លូវ​ការ​​សម្រាប់​កម្មវិធី​ប្រកួត​ជ្រើសរើស​ជើង​ឯក​​ប្រចាំ​​សាលា​ចាប់​ពី​​​​ថ្ងៃ​ទី​២២ ខែ​មករា ​ឆ្នាំ​២០១៧ នេះ​ហើយ ​បន្ទាប់​ពី​ធ្វើ​ការ​បែង​ចែក​ពូល​រួចរាល់​កាល​ពី​ពេល​ថ្មី​ៗ​នេះ។

​បើ​តាម​លោក ឈុន ហុង នាយករង​​សាកលវិទ្យាល័យ​បាន​ឲ្យ​ដឹង​ថា ​តាំង​ពី​​សម្ពោធ​ទីលាន​រហូត​មក​ដល់​​បច្ចុប្បន្ន​ ​ទីលាន​​មួយ​នេះ​មិន​ទាន់​មាន​ការ​ប្រើប្រាស់​​ទ្រង់ទ្រាយ​ធំ​នៅ​ឡើយ​ទេ។ ​ចំណែក​​កម្មវិធី​ប្រកួត​​ជ្រើសរើស​ជើង​ឯក​ប្រចាំ​សាលា​នេះ​ក៏​មិន​មាន​ភាព​ធំដុំ​នោះ​ដែរ។

​នាយក​រង​រូប​នេះ​បញ្ជាក់​ថា ​ទីលាន​​ប្រើប្រាស់​តែ​ថ្ងៃ​សៅរ៍​ និង​អាទិត្យ​ប៉ុណ្ណោះ ក្រៅ​ពី​នេះ​មិន​អាច​មាន​ការ​ប្រកួត​បាន​ទេ​ ពី​ព្រោះ​​​អាច​ផ្ដល់​សំឡេង​រំខាន​​ដល់​សិស្ស​សិក្សា។ ​រហូត​មក​ដល់​ពេល​នេះ​ក៏​មិន​ទាន់​មាន​ក្រុមហ៊ុន​ឬ ​ក្រុម​បាល់ទាត់​ណា​មក​ជួល​លេង​នោះ​ដែរ។

​ទីលាន​បាល់ទាត់​ភូមិន្ទ​ភ្នំពេញ​​បាន​ធ្វើ​ការ​សម្ពោធ​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៦ ក្រោម​អធិបតីភាព​​ឯក​ឧត្តម ហង់ ជូន​ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា៕ ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​