Nokia 6​ ចេញ​មក​ខ្លាំង​បាត់ ​ធ្លាក់​មិន​ងាយ​បែក​ ​ឈូស​មិន​ងាយ​សឹក

  • 2017-01-20 09:38:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រាន់​ចេញ​លក់​ភ្លាម​ក្នុង​ទីផ្សារ​ប្រទេស​ចិន​ ​Nokia 6​ ​ដែល​មាន​តម្លៃ​ ​២៥០​ ​ដុល្លារ​ត្រូវ​លក់​អស់​ពី​ស្តុក​ប្រមាណ​មួយ​លាន​គ្រឿង​ ​ដោយ​ចំណាយ​ពេល​មិន​ដល់​មួយ​នាទី​ឡើយ។

អ្នក​ប្រើប្រាស់​មួយ​ចំនួន​បាន​​យក​ ​Nokia 6​ ​ទៅ​ធ្វើ​តេស្ត​សាក​ល្បង​បច្ចេកវិទ្យា​នានា​របស់​ស្មាតហ្វូន​នេះ។ ការ​តេស្ត​មួយ​បង្ហាញ​ថា​ ​Nokia 6​ ​អាច​រង​ការ​ទម្លាក់​ក្នុង​កម្ពស់​ជាង​មួយ​ម៉ែត្រ​​ដោយ​គ្មាន​បញ្ហា​ ​ហើយ​កញ្ចក់​អេក្រង់​រឹងមាំ​អាច​ធន់​នឹង​ការ​ឈូស​ ​ឬ​ទង្គិច​វត្ថុ​រឹង​​បាន​ថែម​ទៀត​ផង​។

សូម​ទស្សនា​វីដេអូ​តេស្ត​ទម្លាក់​ ​Nokia 6

Nokia 6​ ​មាន​អេក្រង់​ ​Gorilla Glass​ ​ទំហំ​ ​៥,៥​ អ៊ីញ​​ ​មាន​ ​Resolution​ ​១០៨០x១៩២០​ ​(Full HD) ដំណើរការ​ដោយ​បន្ទះ​ឈីប​ ​Snapdragon 430 , Octa-Core CPU និង Adreno 505 GPU។ កាន់​តែ​ពិសេស​ ​Nokia 6​ ​មាន​ ​RAM​ ​៤​ ​GB​ ​អង្គ​ផ្ទុក​ទិន្នន័យ​ ​៦៤GB​ ​កាមេរ៉ា​ក្រោយ​ ​១៦​មេហ្គាភិចសែល​ ​ជា​មួយ​ ​Aperture f/2.0​ ​និង​កាមេរ៉ា​មុខ​ ​៨​មេហ្គាភិចសែល៕

ប្រភព៖ YouTube   ប្រែ​សម្រួល៖ រដ្ឋ