ព័ត៌មាន​ថ្មី...ទី​បំផុត ពេជ្រ សោភា មាន​ស្នេហា​ថ្មីទៀត​​ហើយ!

  • 2017-01-20 11:02:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​បែក​បាក់​ជាមួយ​ស្វាមី​ជា​អាណិកជន​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក ឥឡូវ​នេះ ពេជ្រ សោភា មាន​ស្នេហា​ថ្មី​ទៀត​ហើយ បន្ទាប់​ពី​តារា​ប្រុស​ម្នាក់​ឈ្មោះ ឈឹម សក្កដា សារភាព​ស្នេហ៍ ហើយ​នា​ពេល​នេះ ខាង​ស្រី​បើក​ភ្លើង​ខៀវ។

ពេជ្រ សោភា ដែល​ត្រូវ​អ្នក​សារព័ត៌មាន​ចោមរោម​សួរ​រសៀល​នេះ​វេលា​សម្ពោធ​រឿង "Jailbreak” នៅ​ធីខេ បាន​បើក​ភ្លើង​ខៀវ​ចំពោះ​ទំនាក់​ទំនង​ជាមួយ​តារា​សម្ដែង ឈឹម សក្កដា។ តារា​ចម្រៀង​ផលិតកម្ម​ហង្សមាស​រូប​នេះ មិន​ទាន់​ឆ្លើយ​ថា​ស្រឡាញ់​ទេ ប៉ុន្តែ​បាន​ប្រាប់​ថា ក្រុម​គ្រួសារ​ខាង​ប្រុស​បាន​ទៅ​ជួប​ខាង​ស្រី​ហើយ.

"សម្រាប់​ក្រុម​គ្រួសារ​ខ្ញុំ គាត់​ខឹង​ខ្ញុំ ពេល​លឺ​ថា សក្កដា គាត់​ស្រឡាញ់​ខ្ញុំ និយាយ​ទៅ គឺ​​គាត់​ចង់​ឲ្យ​​ខ្ញុំ ស្រឡាញ់​កក្កដា​តែ​ម្ដង(សើច)"។ យ៉ាង​នេះ​ក្ដី នាង​ថា មាន​អារម្មណ៍​ល្អ​ចំពោះ​ទំនាក់​ទំនង​មួយ​នេះ និង​ប្រើ​ពេល​វេលា​ដើម្បី​មើល​ចិត្ត​គ្នា​សិន...!

ទស្សនា​វីដេអូ​ខាង​ក្រោម​ដើម្បី​លម្អិត ពី​អ្វី​ដែល ពេជ្រ សោភា ឆ្លើយ​ប្រាប់​អ្នក​សែត​មុន​នេះ...!

អត្ថបទ៖ ទារិកា