អាចមិនជឿ! ពេលដឹងការចំណាយក្នុងមង្គលការ Rain ម្សិលមិញ
- 2017-01-20 12:04:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាចមិនជឿ! ពេលដឹងការចំណាយក្នុងមង្គលការ Rain ម្សិលមិញ
ចន្លោះមិនឃើញ
មង្គលការរបស់តារាចម្រៀងនិងសម្ដែងល្បី Rain និង Kim Tae Hee បានរៀបចំនៅព្រះវិហារមួយក្នុងទីក្រុងសេអ៊ូល ដោយអញ្ជើញភ្ញៀវតែ៥០នាក់ ភាគច្រើនជាបងប្អូន។ អ្វីដែលសំខាន់មង្គលការនេះទាំងមូលចំណាយសរុបអស់ត្រឹម១,៣៧លានវ៉ុន (១ ១០០ដុល្លារ)ប៉ុណ្ណោះ។
ក្នុងនោះ៥០០ ០០០វ៉ុនជួលកន្លែងរៀបការ និង៨៧០ ០០០វ៉ុនចំណាយលើផ្កា រ៉ូបកូនក្រមុំនិងជូនលុយខ្លះទៅអ្នកបម្រើ។ មង្គលការគូស្នេហ៍យូរឆ្នាំទាំងពីរមានក្រុមហ៊ុនជាច្រើនចង់ឧបត្ថម្ភនិងអ្នកចៃ្នម៉ូដជាច្រើនចង់ប្រគល់រ៉ូបទៅ Kim Tae Hee ប៉ុន្តែតារាទាំងពីរបានបដិសេធ។ រ៉ូបដែល Kimស្លៀកម្សិលមិញគឺជានាងអ្នកនឹកឃើញនិងច្នៃដោយខ្លួនឯង។
នេះជាការចំណាយដែលមិននឹងស្មានមួយ ខណៈដែល Rain និង Kim Tae Heeសុទ្ធជាតារាលំដាប់ខ្ពស់នៅកូរ៉េ។ បើតាមវិបសាយ Nate បានបង្ហាញថា តារាលំដាប់ A នៅកូរ៉េជាទូទៅចំណាយ១២០លានវ៉ុន (១៧០ ០០០ដុល្លារ) សម្រាប់ជួលកន្លែងរៀបការនិងពិសាអាហារជប់លៀង៕