«‍ភោជនីយដ្ឋាន​គូលែន​» បើក​បម្រើ​អាហារ​ប៊ូ​ហ្វេ​ជិត​២០​ឆ្នាំ និង​មាន​ប្រជាប្រិយ​បំផុត​នៅ​ខេត្ត​សៀមរាប​

  • 2017-01-22 04:57:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អតិថិជន​មិនថា​ក្មេង​ចាស់ ប្រុស-​ស្រី ជាតិ​ ឬ​អន្តរជាតិ​នោះ​ទេ តែងតែ​ចេញចូល​ជា​ប្រចាំ​ដើម្បី​ទទួលទាន​អាហារ​ប៊ូ​ហ្វេ​បែប​ខ្មែរ នៅ​ភោជនីយដ្ឋាន​គូលែន ស្ថិត​នៅ​ក្នុង​ខេត្ត​សៀមរាប​។

​ ភោជនីយដ្ឋាន​នេះ​ បាន​ដំណើរ​ការ​​តាំងពី​ឆ្នាំ ​១៩៩៨ ដែល​បម្រើ​អាហារ​ចម្បង​ គឺ​ម្ហូប​ខ្មែរ បន្ទាប់មក​ម្ហូប​ចិន ម្ហូប​ជប៉ុន និង​ម្ហូប​អឺរ៉ុប​ជាដើម នៅ​រៀងរាល់​អាហារ​ថ្ងៃត្រង់ និង​អាហារ​ប៊ូហ្វេ​ពេល​ល្ងាច​។​

មិន​ត្រឹមតែ​អាច​ទទួលទាន​អាហារ​ប៊ូ​ហ្វេ​ខ្មែរ​ជាច្រើន​មុខ​ប៉ុណ្ណោះ​ទេ អតិថិជន​ថែមទាំង​ទទួល​បាន​ចំណី​អារម្មណ៍​ទស្សនា​នូវ​ការ​សម្តែង​សិល្បៈ​បុរាណ​ដែល​មាន​ដូចជា របាំ​អប្សរា របាំ​ក្ងោក​ប៉ៃលិន របាំ​សុវណ្ណ​មច្ឆា របាំ​ទេព​មនោ​រម្យ របាំ​បេះ​ក្រវាញ និង​របាំ​គោះត្រឡោក​ជាដើម ដែល​សម្ដែង​ដោយ​អ្នក​សិល្បៈ​ ពី​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​។​

​ លោក ចិន្តា ជា​អ្នក​គ្រប់​គ្រង​នៅ​ក្នុង​ភោជនីយដ្ឋាន​គូលែន​បាន ​ប្រាប់ថា «​ម្ហូប​នៅ​ក្នុង​ភោជនីយដ្ឋាន​របស់​យើង​មាន​ប្រមាណ​ជា​ ៧៥​មុខ និង​អាច​ទទួល​ភ្ញៀវ​បាន​សរុប​ជាង ​៧០០​នាក់​»​។​ ​

លោក​បាន​បន្ថែម​ថា អតិថិជន​ដែល​អញ្ជើញ​មក​ទទួលទាន​ច្រើនតែ​ជា​បរទេស ដោយសារតែ​ពួកគេ​មាន​បំណង​ចង់​សាក​ភ្លក់​ម្ហូប​ខ្មែរ និង​ពិសេស​ទៅ​ទៀត​អាច​ទស្សនា​សិល្បៈ និង​របាំ​បុរាណ​ខ្មែរ​។​

ភោជនីយដ្ឋាន​គូលែន បើក​បម្រើ​សេវាកម្ម​ម្ហូបអាហារ​ជា​រៀងរាល់ថ្ងៃ​ចាប់ពី​ម៉ោង ១១​ព្រឹក រហូតដល់​ម៉ោង ១០​យ​ប់​។ អាហារ​ប៊ូហ្វេ​ចាប់​ផ្តើម​ទទួល​ពី​ម៉ោង​៦​ល្ងាច រីឯ​ការ​សម្ដែង​សិល្បៈ​ចាប់​ផ្ដើម​នៅ​ម៉ោង​៧​យ​ប់​។​ ​

អាហារ​ប៊ូ​ហ្វេ​មានតម្លៃ​១២​ដុល្លារ​សម្រាប់​ភ្ញៀវ​បរទេស ៦​ដុល្លារ​សម្រាប់​ភ្ញៀវ​ជាតិ និង​ក្មេង​អាយុ​ក្រោម​៣​ឆ្នាំ​អាច​ទទួល​ដោយ​ឥតគិតថ្លៃ​។​

ដើម្បី​កក់​កន្លែង លោក​អ្នក​អាច​ទំនាក់ទំនង​តាម​រយៈ​លេខ​ទូរ​សព្ទ័៖ 092 63 00 90 / 078 63 0090 / 063 94 44 24 ឬ​អ៊ី​ម៊ែ​ល reservation@koulenrestaurant.com ឬ​ចូល​ទៅកាន់​គេហទំព័រ www.koulenrestaurant.com ។ អាសយដ្ឋាន ផ្ទះ​លេខ​៥០ មហាវិថី​ ស៊ីសុវត្ថា ខេត្ត​សៀមរាប​៕ ​

អត្ថបទ៖ កើត​-​អ៊ូ​ជេ​ល ចន្ទ្រា​

អត្ថបទថ្មី