វីដេអូ​ជាង​១០​វិនាទី មាន​អ្នក​មើល ៤៧​លាន​ដង ព្រោះ​កាយ​វិការ អូបាម៉ា និង ត្រាំ

  • 2017-01-22 04:48:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ ទំព័រ​ហ្វេសប៊ុក​មួយ មាន​ឈ្មោះ​ថា Occupy Democrats បាន​បង្ហោះ​វីដេអូ​ឃ្លិប​មួយ​ខ្សែ ដែល​បង្ហាញ​ឲ្យ​ឃើញ យ៉ាង​ជាក់​ស្ដែង ពី​កាយ​វិការ​រវាង អតីត​ប្រធានាធិបតី​អាមេរិក ទី​៤៤ លោក បារ៉ាក់ អូបាម៉ា និង លោក ដូណាល់ ត្រាំ ដែល​ទើប​ចូល​កាន់​តំណែង​ប្រធានាធិបតី​អាមេរិក​ថ្មី​ថ្មោង កាល​ពី​ថ្ង​ទី​២០ កន្លង​ទៅ​នេះ។

វីដេអូ​ស្តែង​ពី​សកម្មភាព​សាមញ្ញ​បំផុត​នោះ មាន​រយៈ​ពេល​ត្រឹមតែ ១៣​វិនាទី​ប៉ុណ្ណោះ ប៉ុន្តែ​មាន​អ្នក​ចូល​មើល រហូត​ដល់​ទៅ ៤៧លាន​ដង ហើយ Like និង Share ជិត​២​លាន​ដង​ទៀត​ផង។ មិន​តែ​ប៉ុណ្ណោះ វា​បាន​ទាក់ទាញ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក ចូល​ទៅ​បញ្ចេញ​មតិ រហូត​ដល់​ទៅ​ជិត ៨​សែន​ដង​ផង​ដែរ។

តាម​រយៈ​ខ្សែ​វីដេអូ​ឃ្លិប​ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា លោក ដូណាល់ ត្រាំ គ្រាន់​តែ​ងាក​មើល និង​ញញឹម​ដាក់​ភរិយា គឺ​​លោក​​ស្រី Melania នៅ​ពេល​ដែល​លោក​ស្រី​ដើរ​មក​ដល់​ប៉ុណ្ណោះ។ ផ្ទុយ​ស្រឡះ​ពី លោក បារ៉ាក់ អូបាម៉ា ដែល​បាន​ងាក​មើល និង​ញញឹម​ដាក់​ភរិយា​ គឺ​លោក​ស្រី Michelle ហើយ​ចាប់​ដៃ​លោក​ស្រី​យក​មក​ថើប ទៀត​ផង៕

អត្ថបទ៖ សេង ឡុង

អត្ថបទថ្មី