Barca លត់​ម្ចាស់​ផ្ទះ​ Eibar ៤-០ បន្ត​ការ​គំរាម​កំហែង​ដល់ Real Madrid

  • 2017-01-23 00:35:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ការ​ប្រកួត​ La Liga សប្ដាហ៍​ទី​១៩​ ក្រុម​ FC Barcelona បាន​យក​ឈ្នះ ក្រុម​ពាក់​កណ្ដាល​តារាង Eibar ដោយ​​លទ្ធផល​យ៉ាង​ចាស់​ដៃ​ ៤-០។

ក្រោម​ក្រសែ​ភ្នែក​ទស្សនិកជន​ ប្រមាណ​​៦៣៤០នាក់​ការ​ប្រកួត​នេះ​ Barcelona មាន​ឱកាស​គ្រប់គ្រង​បាល់​រហូត​៦២​ភាគរយ​ ហើយ​បាន​បើក​ការ​នាំ​មុខ​១​គ្រាប់​មុន​ ដោយ​ Denis Suarez នៅ​នាទី​៣១ជា​ការ​ស៊ុត​បន្ថែម​ក្រោយ​ Messi ស៊ុត​បុក​ខ្សែ​ការពារ​២​រូប​របស់​ Eibar។

ចូល​ដល់​វគ្គ​ទី​២​ ក្រុម​លោក Enrique នៅ​តែ​បន្ត​គាប​សង្កត់​លើ​ម្ចាស់​ផ្ទះ​ ហើយ​ Messi ជា​អ្នក​បន្ថែម​គ្រាប់​ទី​២​ នៅ​នាទី​៥០ ក្រោម​ការ​លើក​បាល់​ឲ្យ​យ៉ាង​ល្អ​របស់​ Suarez។ ចូល​ដល់​នាទី​៦៨ Luis Suarez ឆាប​បាល់​បាន​ពី​ខ្សែ​ការពារ​ Eibar ហើយ​អូស​ទៅ​ស៊ុត​សំដៅ​មុំ​តូច​ បញ្ចូល​ទី​សម្រេច​គ្រាប់​ទី​៣ ហើយ​គ្រាប់​ទី​៤​ គឺ​ជា​ថ្វី​ជើង​ របស់ Neymar នៅ​ចុង​ម៉ោង​នាទី ៩០+១៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទថ្មី