ម៉ូដែល​ ទឹម វ៉ាយុ ចូល​ហ៊ុន​បើក​ហាង​កាហ្វេ​ ១០​ម៉ឺន​ដុល្លារ

  • 2017-01-23 01:49:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី​ ២១ កន្លង​ទៅ​ថ្មី​ៗ​នេះ តារា​សម្ដែង​និង​ម៉ូដែល​ ទឹម វ៉ាយុ បាន​ចូល​ហ៊ុន​គ្នា​ជាមួយ​មិត្ត​ភក្តិ​ម្នាក់ទៀតបើក​ហាង​កាហ្វេ​ដែល​មាន​ប្រភព​មក​ពី​ប្រទេស​ថៃ ដោយ​បោះ​ទុន​ប្រមាណ​១០ ម៉ឺន​ដុល្លារ​អាមេរិក។

តារា​ម៉ូដែល​ខាង​លើ​បាន​លើក​ឡើង​ថា កត្តា​ចម្បង​ដែល​ជំរុញ​ទឹក​ចិត្ត​ឲ្យ​លោក​បោះ​ទុន​បើក​ហាង​កាហ្វេ​មួយ​នេះ​ ​ដោយ​សារ​លោក​ចូល​ចិត្ត​​ផឹក​កាហ្វេ និង​ដោយ​សារ​មើល​ឃើញ​តម្រូវ​ការ​ជាក់​ស្ដែង​របស់​ទីផ្សារ​កម្ពុជា​ទៅ​លើ​​ជំនួញ​កាហ្វេ។ ជាពិសេស​គឺ​យុវវ័យ​កម្ពុជា​ផ្ទាល់​ សព្វ​ថ្ងៃ​ចូល​ចិត្ត​កាហ្វេ​ច្រើន ហើយ​កាហ្វេ និង​គ្រឿង​ភេសជ្ជៈ​ទាំង​អស់ ​នាំចូល​ពី​ប្រទេស​ថៃ​ រួម​ទាំង​ស្លាក​យីហោ​ "Coffee Today” នេះ​តែ​ម្ដង​។ "​ទោះ​បី​យើង​យក​ស្លាក​យីហោ​ ថៃ ពិត​មែន​ ប៉ុន្តែ​សម្រាប់​ជា​ប្រភេទ​នំ​គឺ​យើង​ជ្រើស​រើស​ផលិតផល​ក្នុង​ស្រុក​យក​មក​ដាក់​លក់" លោក​បន្ថែម។

នៅ​ថ្ងៃ​បើក​សម្ពោធ​ហាង​គឺ​មាន​ការ​ចូល​រួម​ពី​ក្រុម​បង្ហាញ​ម៉ូដ​ Cambodia Next Top Model និង​តារា​សម្ដែង​មួយ​ចំនួន​ទៀត​ដែរ៕

សកម្មភាព​​ខ្លះ​ៗ​ក្នុង​ថ្ងៃ​សម្ពោធ​ហាង​កាហ្វេ​របស់​ ម៉ូដែល ទឹម វ៉ាយុ៖​​​​​

អត្ថបទ៖ Samedy