មក​មើល​ទិដ្ឋភាព បាក់​ស្រុត​អគារ​១៩​ខ្នង ក្នុង​ពេល​មួយ​ប៉ប្រិច​ភ្នែក

  • 2017-01-23 02:16:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគារ​ចំនួន​១៩​ខ្នង ស្ថិត​នៅ​ក្នុង​ទីក្រុង Wuhan ខេត្ត Hubei ប្រទេស​ចិន ត្រូវ​បាន​បាក់​ស្រុត ក្នុង​ពេល​មួយ​ប៉ប្រិច​ភ្នែក បន្ទាប់​ពី​គេ​ប្រើប្រាស់​គ្រឿង​ផ្ទុះ ចំនួន​៥​តោន ដើម្បី​កម្ទេច​វា​ចោល កាល​ពី​ថ្ងៃ​សៅរ៍ កន្លង​ទៅ​នេះ។

អគារ​ដែល​លាតសន្ធឹង​លើ​ផ្ទៃ​ដី ប្រមាណ ១៥០ ០០០​ម៉ែត្រ​ការ៉េ​ទាំង​នោះ ត្រូវ​បាន​គេ​កម្ទេច​ចោល​ទាំង​ស្រុង ដើម្បី​សាងសង់​ផ្លូវ សម្រាប់​តំបន់​ពាណិជ្ជកម្ម​អន្តរជាតិ «Binjiang International Business Zone»។

បើ​ទោះ​បី​ជា​មាន​ការ​កម្ទេច​អគារ លក្ខណៈ​ទ្រង់ទ្រាយ​ធំ​បែប​នេះ​ក្ដី ប៉ុន្តែ​ក្រុមហ៊ុន Wuhan Airport Development Group ដែល​ទទួល​ខុស​ត្រូវ​លើ​ការងារ​នេះ បាន​ប្រាប់​ឲ្យ​ដឹង​ថា ការ​ប៉ះពាល់​ដល់​អ្នក​ស្រុក ផ្លូវ​ក្រោម​ដី និង បំពង់​បង្ហូរ​ទឹក​នៅ​ក្រោម​ដី ដែល​ស្ថិត​នៅ​ក្បែរ​នោះ ត្រូវ​បាន​រក្សា​ឲ្យ​នៅ​ក្នុង​កម្រិត​អប្បបរមា​មួយ៕

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​៖

ប្រភព៖ Chinadaily   ប្រែ​សម្រួល៖ សេង ឡុង