ដូណាល់​ ត្រាំ ជា​ប្រធានាធិបតី​​អាមេរិក​ដំបូង​គេ ធ្លាប់​បង្ហាញ​​ខ្លួន​​ក្នុង​រឿង​សិច

  • 2017-01-23 02:40:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាសេដ្ឋី​អចលនទ្រព្យ​លោក ​​ដូណាល់​​ ត្រាំ​ ​ទើប​​សច្ចាប្រណិធាន​ធ្វើ​ជា​ប្រធានាធិបតី​​​សហរដ្ឋ​អាមេរិក​​ទី​​៤៥ ​កាល​ពី​ថ្ងៃ​​ទី​​២០​មករា​​ថ្មីៗ​​នេះ ​បាន​​ធ្វើ​​ឲ្យ​ប្រទេស​ជា​ច្រើន​​ជុំវិញ​ពិភព​លោក​ចាប់​​អារម្មណ៍​តាម​ដាន​​ខ្លាំង​។

ត្រាំ​ ​ថត​ជា​មួយ​​​មិត្ត​ស្រី​ Melania Knause​ ជា​អតីត​តារា​មូដែលនិង​ជា​ភរិយា​បច្ចុប្បន្ន (ស្ដាំ) កាល​​​គម្រប់​ខួប​​៥០​ឆ្នាំ​​របស់​ទស្សនាវដ្ដី​ Playboy ​ក្នុង​ឆ្នាំ​១៩៩៧

ប្រធានាធិបតី​ថ្មី​ចេញ​​ពី​បក្ស​សាធារណរដ្ឋ​រូប​នេះ ​ត្រូវ​គេ​គិត​ថា​នឹង​​ធ្វើ​ឲ្យ​នយោបាយ​​ក៏​ដូច​ជា​ទំនាក់​ទំនង​ជា​មួយ​ប្រទេស​​មួយ​ចំនួន​​ប្រែ​ប្រួល។ ក្រោយ​​ចូល​កាន់​តំណែង​​បាន​​២ថ្ងៃ​ សារព័ត៌មាន​​​អង់គ្លេស​ Mirror ​បាន​​ចុះ​ផ្សាយ​ថា​​ដូណាល់ ត្រាំ ​ធ្លាប់​​បង្ហាញ​​ខ្លួន​​ក្នុង​​ឈុត​​​ស្វាគមន៍​​ភ្ញៀវ​​ក្នុង​​រឿង​អាសអាភាស​មួយ​។

បើ​តាម​ប្រភព​លោក​ត្រាំ ​បាន​ថត​ក្នុង​​​រឿង​ Centerfold ហើយ​ផ្សព្វ​ផ្សាយ​លើ​​គម្រប​ទស្សនាវដ្ដី Playboy ក្នុង​​ឆ្នាំ ​២០០០ និង​​បាន​គាស់​​កកាយ​​​ដោយ​សារព័ត៌មាន Buzzfeed កាល​​ពី​​ខែ​កញ្ញា​​ឆ្នាំ​​២០១៦។ ឈុត​​ដែល​ដូណាល់ ត្រាំ​ ​បាន​លេច​មុខ​ គឺ​​លោក​​​​ស្វាគមន៍​​តារា​មូដែល​​ស្រី​​ៗ​​ មក​កាន់​​ទីក្រុង​​ញូវយ៉ក ​​ដោយ​​​គាស់​​ដប​​ស្រា​​​សាំប៉ាញ​មួយ​​ដប​ក្បែរ​រថយន្ត​ Limousine រួច​​ចាក់​​​ស្រា​​នោះ​​ទៅ​លើ​​ឡូហ្គូ Playboy។ ​លោក​បាន​​និយាយ​​ពេល​​​នោះ​ថា​ "​ស្អាត​​ គឺ​ស្អាត សូម​មក​មើល​មាន​អ្វី​​កើត​ឡើង​ខ្លះ​​នៅ​​ទីក្រុង​ញូវយ៉ក​"។ សូម​ទស្សនា​វីដេអូ​ខ្លី​ខាង​ក្រោម៖

ប្រភព៖ Mirror   ប្រែ​សម្រួល៖ ឡេង ភារុណ