​កម្មវិធី​ប្រកួត​លីគ​កំពូល​កម្ពុជា ជើង​ទី​១

  • 2017-01-23 03:29:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កម្មវិធី​ប្រកួត​បាល់ទាត់​លីគ​កំពូល​កម្ពុជា នឹង​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៨ ខែ​​កុម្ភៈ ឆ្នាំ​២០១៧ ដោយ​មាន​​​បី​គូ​ប្រកួត​គ្នា​លើ​ទីលាន​ចំនួន​ ៣​ផ្សេង​គ្នា។

​​​​គូ​ទី​១​ជា​ការ​ប៉ះ​គ្នា​រវាង​ Cambodian Tiger ​​ស្វាគមន៍​ស៊ីម៉ាក់​នៅ​​ទីលាន​ខេត្ត​សៀមរាប​វេលា​ម៉ោង​ ៣:០០​នាទី​រសៀល​​។ ​ចំណែក​បឹង​កេត​អង្គរ នឹង​ប្រើ​ពហុ​កីឡដ្ឋាន​ជាតិ​ជា​​​ទីលាន​ផ្ទាល់​ខ្លួន​​សិន ​ដោយ​ស្វាគមន៍​ក្រុម​ខ្លាំង​​ក្រសួង​ការពារ​ជាតិ​​នា​វេលា​ម៉ោង​ ៦​:០០​ល្ងាច​​។ ​គូ​ទី​៣ជា​ការ​ប៉ះ​គ្នា​រវាង​​ក្រុម​អគ្គិសនី​ទទួល​ណាហ្គាវើល​នៅ​​ទីលាន​​ខេត្ត​​ស្វាយរៀង​វេលា​ម៉ោង ៦:០០​ល្ងាច​។

​​​សម្រាប់​ថ្ងៃ​ទី​១៩ ​ខែ​កុម្ភៈ ឆ្នាំ​២០១៧ ព្រះខ័ន​រាជ​ស្វាយរៀង​​ ទទួល​គីរីវង់​សុខ​សែន​ជ័យ​​ម៉ោង ៦​:០០​ល្ងាច​នៅ​កីឡដ្ឋាន​ខេត្ត​ស្វាយរៀង។ ​ស្រប​ពេល​​អាស៊ីអឺរ៉ុប​​​ ប៉ះ​ភ្នំពេញ​ក្រោន​នៅ​ស្តាត​ចាស់​ម៉ោង​ ៦:០០​​នាទី​ល្ងាច​ និង​​មួយ​គូ​ទៀត​ជា​ការ​ប៉ះ​គ្នា​រវាង​វេស្ទើន​ភ្នំពេញ​ទទួល​ក្រុម​ប៉ូលិស​ វេលា​ម៉ោង​ ៣:០០ រសៀល​​នៅ​កីឡដ្ឋាន​វេស្ទើន​។

​សូម​បញ្ជាក់​ថា ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​គ្រោង​បញ្ចប់​​នា​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០១៧៕ ​​​​​​

កម្មវិធី​ប្រកួត​លីគ​កំពូល​កម្ពុជា​ជើង​ទី​១

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​