បទ"Jailbreak" ក្រុម ​ក្មេង​ខ្មែរ វាយ​គ្នា​ផ្អើល​លេជេន

  • 2017-01-23 03:58:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​តារា​ចម្រៀង​"ក្មេង​​​ខ្មែរ" បាន​ធ្វើ​ឲ្យ​​ទស្សនិកជន​​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ គ្រា​ដែល​ក្រុមមួយ​នេះ ទៅ​ពញ្ញាក់​អារម្មណ៍ ដោយ​ច្រៀង​បទ " Jailbreak " មាន​ការ​សម្ដែង​វាយ​តប់​គ្នា នៅ​ចំពោះ​​មុខ​មនុស្ស​ជា​ច្រើន​នាក់​នៅ​រោងភាពយន្ត​​លេជេន​​ទួលគោក​។

នៅ​ក្នុង​ភាពយន្ត​រឿង "Jailbreak" ក្រុម​​តារា​ចម្រៀង​ខាង​លើ​បាន​ចូល​រួម​សម្ដែង​ផង​ដែរ ជា​មួយ​​គ្នា​នោះ​ពួក​គេ​ក៏​បាន​ផលិត​បទ​ចម្រៀង​១បទ ដែល​ចំណង​ជើង គឺ​បទ"Jailbreak"​តែ​ម្តង។ រឿង"Jailbreak" នឹង​ចាក់​បញ្ចាំង ចាប់​ពី​ថ្ងៃ​ទី៣១ ខែ មករា ឆ្នាំ ២០១៧ នេះ​តទៅ​នៅ​គ្រប់​រោងភាពយន្ត​ទាំង​អស់​ក្នុង​​រាជធានី​ភ្នំពេញ។

សូម​ទស្សនា​វីដេអូ​ នៃ​សកម្មភាព​របស់​ក្រុម​"ក្មេង​ខ្មែរ" ទាំង​អស់​គ្នា៖

អត្ថបទ៖ ខុត សីហា