កាំភ្លើង​អង្គរក្ស​ ​ដូណាល់ ត្រាំ​ ​អាច​បាញ់​បាន​ ​៩០០​ ​គ្រាប់​ក្នុង​មួយ​នាទី

  • 2017-01-23 04:26:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ថ្ងៃ​ស្បថ​ចូល​កាន់​តំណែង​លោក​ ​ដូណាល់ ត្រាំ​ ​ជា​ប្រធានាធិបតី​ទី​ ​៤៥​ ​របស់​អាមេរិក​ ​មាន​ចម្ងល់​មួយ​ទាក់​ទង​នឹង​អង្គរក្ស​ម្នាក់​ដែល​ដើរ​អម​ក្រុម​គ្រួសារ​​ប្រធានាធិបតី​ថ្មី​រូប​នេះ​ ​ក្នុង​កាយវិការ​ដៃ​ដាក់​នៅ​ទីតាំង​ដដែល​នឹង​ថ្កល់​រាប់​ម៉ោង។

មាន​ប្រភព​ជា​ច្រើន​អះអាង​ដៃ​ក្រៅ​របស់​អង្គរក្ស​នោះ​ជា​ដៃ​សិប្បនិមិត្ត​ ​ខណៈ​ដៃ​ពិត​របស់​គេ​គឺ​នៅ​ខាង​ក្នុង​ ​ដែល​កាន់​កាំភ្លើង​ស្វ័យប្រវត្តិ​ប្រភេទ​ ​FN-P90។ បើ​តាម​ការ​គណនា​អត្រា​ល្បឿន​បាញ់​ FN-P90 ​មាន​សមត្ថភាព​អាច​បាញ់​បាន​ ​៩០០​ ​គ្រាប់​ ក្នុង​មួយ​នាទី​ ​(មួយ​បង់​ ​៥០​ ​គ្រាប់) ហើយ​អាច​បាញ់​ចំ​គោលដៅ​ដែល​ស្ថិត​នៅ​ចម្ងាយ​ចន្លោះ​ពី​ ​២០០​ ​ដល់​ ​១ ៨០០​ ​ម៉ែត្រ។

កាំភ្លើង​ស្វ័យប្រវត្តិ​ ​FN-P90​ ​ផលិត​ដោយ​ប្រទេស​ប៊ែលហ្សិក​ក្នុង​ឆ្នាំ​ ​១៩៩១​ ​ហើយ​មក​ដល់​បច្ចុប្បន្ន​កាំភ្លើង​នេះ​មាន​តែ​ប្រមាណ​ជាង​មួយ​ម៉ឺន​ដើម​តែ​ប៉ុណ្ណោះ​ ​ព្រោះ​សម្រាប់​ប្រើ​ដោយ​ភ្នាក់ងារ​សម្ងាត់​ ​ឬ​ក្នុង​ជូរ​កងទ័ព​ពិសេស​នៃ​សម្ព័ន្ធ​ ​NATO៕

ចុចអាន ថ្ងៃ​ចូល​កាន់​តំណែង អង្គរក្ស ដូណាល់ ត្រាំ ប្រើ​ដៃ​ក្លែងក្លាយ ព្រោះ​ហេតុផល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​

ប្រភព៖ YouTube   ប្រែ​សម្រួល៖ រដ្ឋ