កីឡាករ​ Hull ​ម្នាក់​ ​បែក​លលាដ៍ក្បាល ​ចូល​​ពេទ្យ​វះ​​កាត់​ភ្លាមៗ ​ក្រោយ​តែត​បុក​​ Cahill

  • 2017-01-23 04:26:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ Ryan Mason ​របស់​ក្រុម​ Hull City ​បាន​បែក​លលាដ៍ក្បាល ​និង​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​វះ​កាត់​ភ្លាមៗ បន្ទាប់​ពី​តែត​ប៉ះ​ទង្គិច​ក្បាល​គ្នា​ជាមួយ​ខ្សែ​ការពារ​ Gary Cahill ​ក្នុង​ការ​ប្រកួត​ Premier League ​កាល​ពី​យប់​មិញ។

Mason (ស្តាំ) តែត​បុក​ក្បាល​គ្នា​ជាមួយ​ Cahill

អតីត​កីឡាករ​ក្រុម​ Tottenham Hotspur វ័យ​២៥​ឆ្នាំ​រូប​នេះ​ ​បាន​ជួប​ហេតុការណ៍​អាក្រក់​នៅ​ដើម​តង់​ទី​១ នាទី​១៣ (សែង​ចេញ​នាទី​២១) ​និង​ត្រូវ​​ក្រុម​គ្រូ​ពេទ្យ​សែង​ចេញ​ដាក់​អុកស៊ីហ្សែន​ ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ។

ក្លឹប​ Hull City ​បាន​ចេញ​សេចក្ដីថ្លែងការណ៍​យប់​មិញ​ថា ​​Mason ​​បាន​បែក​លលាដ៍ក្បាល និង​កំពុង​វះកាត់​នៅ​មន្ទីរពេទ្យ​ St Mary’s Hospital ​ប៉ុន្តែ​រូប​គេ​ស្ថិត​ក្នុង​លក្ខខ័ណ្ឌ​មួយ​ល្អ​ប្រសើរ​​ឡើង​ហើយ​ ហើយ​ត្រូវ​សម្រាក​​នៅ​មន្ទីរពេទ្យ​​ពីរ​បី​ថ្ងៃ​ទៀត។

ងាក​ទៅ​​លទ្ធផល​ការ​ប្រកួត​វិញ​ បន្ទាប់​ពី​ Mason ដូរ​ចេញ​នាទី​២១​ ក្រុម​ ​Chelsea ​បាន​យក​ឈ្នះ​ Hull ២-០ ដែល​រក​បាន​ដោយ​ Diego Costa ​នាទី​៤៥ និង​ Cahill នាទី​៨១៕

ប្រភព៖ Mirror   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​