ក្ដៅៗ Coutinho បន្ត​កុងត្រា​ថ្មី​៥​ឆ្នាំ​ជាមួយ​ Liverpool អម្បាញ់មិញ​នេះ!

  • 2017-01-25 09:17:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Philippe Coutinho បាន​ចុះ​ហត្ថលេខា​លើ​កុងត្រា​ថ្មី​ជាមួយ​ Liverpool ៥​ឆ្នាំ​ទៀត​ មាន​តម្លៃ​ ១៥០,០០០ ផោន​ក្នុង​១សប្ដាហ៍​។ នេះ​បើ​តាម​ការ​ប្រកាស​លើ​ទំព័រ​​ Facebook ផ្លូវការ​របស់​ក្លឹប​នៅ​មុន​​នេះ​បន្តិច។​

Coutinho និងលោក Jurgen Klopp

កុងត្រា​ថ្មី​របស់​ខ្សែ​បម្រើ​ឆ្នើម​សញ្ជាតិ​ប្រេស៊ីល​ធ្វើឲ្យ​រូប​គេ​ក្លាយ​ជា​កីឡាករ​ដែល​ទទួល​​ថ្លៃ​ឈ្នួល​ច្រើន​ជាង​គេ​នៅ​​ក្លឹប​នា​ពេល​បច្ចុប្បន្ន។ Coutinho បាន​មក​កាន់​ Liverpool ពី Inter Milan កាល​ពី​ខែ​មករា​ ឆ្នាំ​២០១៣ ក្នុង​តម្លៃ​ ៨,៥​លាន​ផោន។ បង្ហាញ​ខ្លួន​បាន​១៦៣​ប្រកួត​ រូប​គេ​ស៊ុត​បញ្ចូល​ទី​បាន​ ៣៤គ្រាប់។

កីឡាករ​ដែល​នឹង​ស្នាក់នៅ​ Anfield ដល់​ឆ្នាំ​២០២២ រូប​នេះ​បាន​និយាយ​ក្រោយ​ចុះ​ហត្ថលេខា​ថា៖ "ខ្ញុំ​ចុះ ហត្ថលេខា​ព្រោះ​ចង់​នៅ​ទីនេះ​ច្រើន​ឆ្នាំ​ទៀត​ ហើយ​វា​គឺ​ជា​កិត្តិយស​បំផុត​សម្រាប់​ខ្ញុំ។ Liverpool បាន​ផ្ដល់​ឲ្យ​ខ្ញុំ​នូវ​ភាព​កក់ក្ដៅ​ ដោយសារ​ទាំង​ក្លឹប​ និង​អ្នក​គាំទ្រ​បាន​ស្វាគមន៍​ខ្ញុំ​តាំង​ពី​ថ្ងៃ​ដំបូង​មក​ម្ល៉េះ”៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ វីរ័ត្ន