ទ័ព ​ប្រកួត​ចុង​ក្រោយ​នៅ​ថៃ​ថ្ងៃ​នេះ​ហើយ ​ចាំ​មើល​បាន​ឈ្នះ​ម្ដង​អត់

  • 2017-01-26 01:57:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​ក្រសួង​ការពារ​ជាតិ ​នឹង​ធ្វើ​ការ​ប្រកួត​ចុង​ក្រោយ​របស់​គេ​នៅ​ទឹក​ដី​ថៃ ​ជាមួយ​ក្រុម Army United ​នា​វេលា​ម៉ោង ៥:០០​នាទី​ល្ងាច​នេះ​ហើយ ​ក្នុង​ដំណើរ​ប្រកួត​មិត្តភាព​របស់​គេ។

ក្រុម​ទ័ព​ទៅ​ប្រកួត​នៅ​ថៃ​នេះ​មាន​៣​ប្រកួត ​ដោយ​ប្រកួត​ទី​១​របស់​គេ​ប៉ះ​ជាមួយ​ក្រុម Buriram United ​ចាញ់​ក្នុង​លទ្ធផល ៣-០ ​ខណៈ​ដែល​ប្រកួត​ទី​២​ប៉ះ​ជាមួយ Udornthani FC ​ចាញ់​ក្នុង​លទ្ធផល ២-១ ​និង​ប្រកួត​ចុង​ក្រោយ​នៅ​ល្ងាច​នេះ​ប៉ះ​ជាមួយ​ក្រុម​ខ្លាំង​១​ទៀត គឺ Army United ​របស់​ថៃ។

នេះ​ជា​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​មួយ ​សម្រាប់​ក្រសួង​ការពារ​ជាតិ ដើម្បី​ត្រៀម​ខ្លួន​ចូល​រួម​លីគ​កំពូល​កម្ពុជា​ដែល​នឹង​ចាប់​ផ្ដើម​នៅ​ពេល​ខាង​មុខ​នេះ​ហើយ។ ក្រុម​របស់​លោក ទេព ឡុងរចនា ​នេះ​ចង់​បាន​ផ្លែផ្កា​ខ្លាំង​នៅ​រដូវ​កាល​ថ្មី​ខាង​មុខ ​ក្រោយ​ពី​រដូវ​កាល​មុន​បាន​លេខ​២​នៅ​លីគ​កំពូល ​និង​លើក​ពាន Hun Sen Cup៕

អត្ថបទ៖ មុន្នីរម្យ