ចំនួនលុយក្នុងអាំងប៉ាវ មិនមែនចេះតែដាក់ទេ ប្រយ័ត្នស៊យធំ!
- 2017-01-26 03:30:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំនួនលុយក្នុងអាំងប៉ាវ មិនមែនចេះតែដាក់ទេ ប្រយ័ត្នស៊យធំ!
ចន្លោះមិនឃើញ
ការជូនអាំងប៉ាវ គឺជាទំនៀមទម្លាប់មួយរបស់ប្រជាជនចិន នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំចិន ដើម្បីនាំលាភសំណាង ដល់មនុស្សជាទីស្រលាញ់របស់ពួកគេ។
ស្របពេលដែលពិធីបុណ្យចូលឆ្នាំចិនខិតជិតមកដល់ មនុស្សជាច្រើនបានឈរតម្រង់ជួរគ្នានៅឯធនាគារ ដើម្បីប្ដូរក្រដាសប្រាក់ចាស់ យកក្រដាសប្រាក់ថ្មីៗ ដើម្បីដាក់ក្នុងអាំងប៉ាវ។ ប៉ុន្តែ ការដាក់លុយនៅក្នុងអាំងប៉ាវ មិនមែនចេះតែដាក់ឡើយ ព្រោះបើដាក់ខុស អាចនឹងនាំសំណាងអាក្រក់ដល់អ្នកក៏ថាបាន។
ខាងក្រោមនេះ គឺជាគន្លឹះខ្លះៗទាក់ទងនឹងការដាក់ និងទទួលយកអាំងប៉ាវ
#១ មិនត្រូវដាក់លុយកាក់នៅក្នុងអាំងប៉ាវឡើយ
#២ ជៀសវាងការដាក់ចំនួនលុយ ដែលមានលេខ៤ ដូចជា ៤០០៛, ៤០០០៛, ៤០០០០៛... ជាដើម។ នៅក្នុងភាសាចិន ពាក្យ «លេខ៤» មានសូរសំឡេងដូច ពាក្យ «ស្លាប់» ដូច្នេះវាត្រូវបានគេចាត់ទុកថាជា សំណាងអាក្រក់។ ចំនួនលេខគូ (លើកលែងតែ លេខ៤) សុទ្ធតែល្អប្រសើរ ជាងចំនួនលេខសេស។ វាកាន់តែប្រសើរ បើចំនួនលុយចាប់ផ្ដើម ឬបញ្ចប់ដោយ លេខ៨ ដូចជា ៨០០៛, ៨០០០៛, ៨០០០០៛ ជាដើម ព្រោះវាត្រូវបានគេចាត់ទុកថា ជួយបង្កើនសំណាងល្អ។
#៣ ត្រូវត្រៀមអាំងប៉ាវនៅក្នុងខ្លួន ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំចិន រយៈពេល១៦ថ្ងៃ (ពីថ្ងៃចូលឆ្នាំ ដល់ ថ្ងៃបង្ហោះគោម) ក្នុងករណីអ្នកជួបនរណាម្នាក់ដោយចៃដន្យ ហើយត្រូវឲ្យអាំងប៉ាវទៅគេ។
#៤ អ្នកគួរដាក់ចំនួនលុយខុសគ្នា នៅក្នុងអាំងប៉ាវផ្សេងគ្នា ដើម្បីអាចដឹងបានរហ័សថា អាំងប៉ាវដែលអ្នកឲ្យគេ មានចំនួនលុយប៉ុន្មាន។
#៥ ចំពោះអ្នកទទួលយកអាំងប៉ាវ ត្រូវទទួលយកដោយដៃទាំង២។ ការប្រើប្រាស់ដៃម្ខាងទទួលយកអាំងប៉ាវ គឺជាទង្វើមិនសមរម្យ។
#៦ នៅពេលអ្នកទទួលបានអាំងប៉ាវ អ្នកគួរតែសម្ដែងនូវការអរគុណ និងស្វាគមន៍អ្នកឲ្យដោយការពេញចិត្ត ហើយត្រូវនិយាយជូនពរទៅគេវិញ។
#៧ អ្នកមិនគួរបើកមើលអាំងប៉ាវ នៅចំពោះមុខអ្នកឲ្យឡើយ៕