ធូរលុយរាប់រយដុល្លារ បើចេះតិកនិកថតវីដេអូលើ iPhone នេះ
- 2017-01-26 04:44:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធូរលុយរាប់រយដុល្លារ បើចេះតិកនិកថតវីដេអូលើ iPhone នេះ
ចន្លោះមិនឃើញ
តាមពិតបើគិតដល់ការថតវីដេអូតាមទូរសព្ទ iPhone ពិតជាជាមានសមត្ថភាពខ្លាំង។ iPhone អាចធ្វើឲ្យវីដេអូថតមកមានគុណភាពខ្ពស់ហើយរលូនល្អមិនញ័រទទ្រើត មើលចង់វិលមុខឡើយ ទោះបីថតពេលកំពុងដើរក៏ដោយ។
សម្រាប់អ្នកប្រើ iPhone គួរចេះកំណត់មុខងារ Photo & Camera ឲ្យបានត្រឹមត្រូវ នោះទើបធ្វើឲ្យវីដេអូថតចេញមករលូនល្អ ត្រូវចិត្ត មិនបាច់ទៅទិញឧបករណ៍ទប់លំនឹង OSMO តម្លៃរាប់រយដុល្លារឡើយ។
អ្នកអាចកំណត់មុខងារនេះ បានដោយចូលទៅ Settings > Photos & Camera > Record Video។
នៅក្នុង Record Video អ្នកនឹងឃើញកម្រិតភាពច្បាស់, កម្រិតហ្វ្រេមក្នុងមួយវិនាទី (fps) និងទំហំ MB របស់វីដេអូរយៈពេលមួយនាទី៖
អ្នកអាចជ្រើសយក 1080p HD at 60 fps ព្រោះវាធ្វើឲ្យវីដេអូថតចេញពី iPhone មិនត្រឹមតែច្បាស់ តែថែមទាំងរលូនល្អ មិនញ័រឡើយ ទោះអ្នកថតពេលកំពុងដើរ រត់ ឬ ជិះម៉ូតូក្តី។ ចាប់ពីស៊េរី iPhone 6 ឡើង នឹងមានកម្រិត 1080p HD at 60fps។
ទស្សនាការធ្វើតេស្តផ្សេងៗគ្នា អំពីវីដេអូថតចេញពី iPhone ក្នុងកម្រិត 1080p HD at 60 fps៖