ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺ​ព្រះ​អាទិត្យ​នៅ​កម្ពុជា សូម្បី​និស្សិត​បរទេស​ក៏​ចាប់​អារម្មណ៍

  • 2017-01-29 09:52:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺ​ព្រះ​អាទិត្យ​នៅ​កម្ពុជា ត្រូវ​បាន​និស្សិត​​​អនុបណ្ឌិត​គ្រប់គ្រង​ពាណិជ្ជកម្មមក​ពីវិទ្យាស្ថាន​បច្ចេកវិទ្យា Massachusetts សហរដ្ឋអាមេរិកបួន​រូប ​ចាប់​អារម្មណ៍ចុះ​កម្មសិក្សា​រយៈពេល​ខ្លី​ចំនួន ៣​សប្តាហ៍។

កញ្ញា Angela Rios និស្សិត​​អនុបណ្ឌិត​គ្រប់គ្រង​ពាណិជ្ជកម្មមក​ពីវិទ្យាស្ថាន​បច្ចេកវិទ្យា Massachusetts

កញ្ញា Angela Rios ដែល​ជា​និស្សិត​​អនុបណ្ឌិត​គ្រប់គ្រង​ពាណិជ្ជកម្មម្នាក់​ក្នុង​ចំណោម​​និស្សិត​ស្រី​ទាំង​បួន​​រូប​ បានឲ្យ​ Sabay ដឹង​ថា កញ្ញា​ជ្រើស​រើសយក​ប្រធានបទ "អាជីវកម្ម​ថាមពល​កើតឡើង​វិញ​នៅ​កម្ពុជា" សម្រាប់​ការស្រាវជ្រាវ​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ ព្រោះ​មើលឃើញថា អាជីវកម្ម​ថាមពល​អគ្គិសនី​កើត​ឡើងវិញ​នៅ​ប្រទេស​កម្ពុជា​ មាន​ការ​កើន​ឡើង​ ហើយ​តម្រូវ​ការអគ្គិសនីមាន​តម្លៃទាប ជាពិសេស​​អាកាស​ធាតុអំណោយផល​សម្រាប់​ទាញយក​ថាមពល​។​

និស្សិត​វ័យ ២៨ ឆ្នាំ​រូប​នេះ​បាន​បន្ថែម​ថា បច្ចុប្បន្ន​កញ្ញា​កំពុង​ចុះ​ស្រាវជ្រាវ​គម្រោង​នេះ​ជាមួយ​ក្រុមហ៊ុន​ដំឡើង​ប្រព័ន្ធ​ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ ខេ​ម​សូ​ឡាកម្ពុជា ក្នុង​គោល​បំណង​ចង់​ជួយ​ Start up ថ្មីៗ ដែល​​កំពុង​ដំណើរ​ការធ្វើ​អាជីវកម្ម​ថាមពល​អគ្គិសនី​កើត​ឡើង​​វិញ​នេះ​ ដើម្បី​មានឱកាស​ទទួលបាន​ភាពជោគជ័យ​​ និង​ការស្រាវជ្រាវ​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​​របស់​ខ្លួន​។

ជាង​នេះ​ទៀត កញ្ញា​​ក៏​នឹង​មាន​គម្រោង​ចុះ​បង្រៀន​ក្មេងៗ​តាម​សាលារៀន​នានា​ក្នុង​ប្រទេស​កម្ពុជា ឲ្យ​យល់​ដឹង​ពី​អត្ថប្រយោជន៍​ក៏ដូចជា ការ​ធ្វើ​អាជីវកម្ម​ថាមពល​អគ្គិសនី​កើត​ឡើង​​វិញ​នេះ​​​ផង​ដែរ៕

ថាមពល​សូឡា តម្លើង​នៅ​សណ្ឋាគារ Silvertown Metropolitan

អត្ថបទ៖ រក្សា