មនុស្សភាគច្រើនបែបមិនដឹងទេថា ម៉ុងសាយ មានដើមកំណើតដំបូងមកពីណា!
- 2017-01-26 23:59:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្សភាគច្រើនបែបមិនដឹងទេថា ម៉ុងសាយ មានដើមកំណើតដំបូងមកពីណា!
ចន្លោះមិនឃើញ
របាំសត្វតោ (ម៉ុងសាយ) គឺជាការសម្ដែងក្បាច់រាំបែបប្រពៃណីចិន នៅក្នុងឱកាសពិសេសធំៗ ដូចជា ពិធីបុណ្យចូលឆ្នាំចិន ជាដើម ដើម្បីនាំមកនូវសំណាងល្អ ព្រោះគេជឿជាក់ថា តោ ជាសត្វដ៏វិសេសវិសាល។
របាំមួយនេះតម្រូវឲ្យអ្នករាំ គ្រងសំលៀកបំពាក់សត្វតោ អមដោយតន្ត្រីនៃការវាយស្គរ គោះឆាប និង វាយឃ្មោះ។ របាំសត្វតោ បានយកតម្រាប់នានា តាមចលនារបស់សត្វតោ។
មតិអំពីប្រភពដើមនៃរបាំសត្វតោ ត្រូវបានបែងចែកយ៉ាងទូលំទូលាយ ប៉ុន្តែមតិដែលគួរឲ្យទុកចិត្តបំផុតមួយគឺ៖ នៅក្នុងវប្បធម៌ប្រពៃណីចិន សត្វតោ ប្រៀបបានដូចជាសត្វនាគអីចឹង គឺជាសត្វដែលកើតមានតែនៅក្នុងទេវកថាប៉ុណ្ណោះ ពោលគឺគ្មានសត្វតោពិតប្រាកដ នៅក្នុងប្រទេសចិនឡើយ។
នៅមុនសម័យរាជវង្សហាន (ឆ្នាំ២០២ មុនគ្រិស្តសករាជ ដល់ ២២០ ក្រោយគ្រិស្តសករាជ) មានសត្វតោតែប៉ុន្មានក្បាលប៉ុណ្ណោះ ដែលបានមកដល់តំបន់ភាគខាងលិច នៃប្រទេសចិនបុរាណ (បច្ចុប្បន្នគឺជាទីក្រុង Xinjiang) ដោយសារតែការធ្វើជំនួញសូត្រ។
នៅពេលនោះ មនុស្សបាននាំគ្នាធ្វើត្រាប់តាម រូបរាង និងសកម្មភាពនៃសត្វតោ ដែលទើបតែមកដល់ថ្មី នៅក្នុងការសម្ដែង រហូតបង្កើតបានទៅជា របាំសត្វតោ នៅក្នុងសម័យកាលនគរទាំង៣ (ឆ្នាំ ២២០ ដល់ ២៨០)។ ក្រោយមក វាបានក្លាយជាការពេញនិយម នៅក្នុងសម័យរាជវង្សខាងជើង និងខាងត្បូង (ឆ្នាំ ៤២០ ដល់ ៥៨៩)។ រហូតដល់សម័យរាជវង្សថាង (ឆ្នាំ ៦១៨ ដល់ ៩០៧) របាំសត្វតោ បានក្លាយជារបាំមួយ នៅក្នុងសាលរាំ។
បន្ទាប់មក របាំសត្វតោ បានបន្តក្លាយជាការសម្ដែងដ៏ពេញនិយម នៅក្នុងចំណោមប្រជាជនចិន ដើម្បីអធិស្ឋានសុំសំណាងល្អ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំចិន និងឱកាសពិសេសដទៃជាច្រើនទៀត៕