៤ក្រុម​ខ្លាំង​មកពី EPL ឡើង​ជុំ​ទី ៥ ពាន​ FA Cup ខណៈ​ហង្ស​​​ក្រហម Liverpool ហាល​អាវ​

  • 2017-01-29 02:31:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ពាន​រង្វាន់​សហព័ន្ធ​បាល់ទាត់​អង់គ្លេស​ ឬ​ FA Cup ជុំ​ទី​៤ កាល​ពី​យប់​មិញ​មាន​ចំនួន​ ១១គូ​ ក្នុង​នោះ​ក្រុម​ខ្លាំង​ ៤ មក​ពី Premier League ឡើង​ទៅ​វគ្គ​១៦ ក្រុម​ចុង​ក្រោយ ឬ​ជុំទី​៥ បន្ដ​ លើកលែង​តែ​ហង្ស​ក្រហម Liverpool ត្រូវ​ក្រុម​​ចចក​ខ្មៅ​​ Wolves ទម្លាក់​​​ឲ្យ​​ហាល​​អាវ​​ត្រឹម​​ជុំ​​ទី៤។

ខ្សែ​ប្រយុទ្ធ​ Son Hoeung min អបអរ​ក្រោយ​សុត​ចូល

ក្រុម​មាន់​ខ្នាយ​មាស Spur ក្នុង​​ការ​ប្រកួត​​ដែល​ធ្វើ​នៅ​ទឹក​ដី White Hart Lane បាន​យក​ឈ្នះ​ក្រុម​ Wycombe FC មក​ពី League 2 ក្នុង​លទ្ធផល 4 ទល់ ៣ ដែល​នាំ​មុខ ២ គ្រាប់​មុន​រក​បាន​ដោយ​ Pual hayes។ ចូល​​តង់​ទី ២ ខ្សែ​ប្រយុទ្ធ​ឆ្នើម​ Son Hoeung min រក​គ្រាប់​តាម​ស្មើ​នៅ​នាទី ៦០ ​រំលង​បាន​តែ ៤​ នាទី​ក្រោយ Vincent Jenseen រក​គ្រាប់​​​បន្ថែម​ឲ្យ​ Spur បាន​​ ១ ទៀត​ បន្ត​ដល់​នាទី ៨៣ Garry Thomspon របស់​​ក្រុម Wycombe FC តាម​ស្មើ​វិញ។ ក្រោយ​ម៉ោង​បន្ថែម ខ្សែ​ប្រយុទ្ធ​ឆ្នើម​ Son សញ្ជាតិ​កូរ៉េ​ខាង​ត្បូង​ដាក់​ ២ គ្រាប់​ទៀត​បញ្ចប់​ក្ដី​សង្ឃឹម Wycombe FC​ ។

ចំណែក​​នៅ​​ទឹក​ដី Anfields ក្រុម​ភ្ញៀវ​ចចក​ខ្មៅ Wolverhampton Wanderers FC បើក​ការ​ប្រកួត​បាន​តែ ៥៣ វិនាទី​ដំបូង​​​​រក​បាន​ ១ គ្រាប់​​មុន​នាំ​មុខ​ដោយ​ខ្សែ​ប្រយុទ្ធ R.Stearman រហូត​ដល់​ជិត​ចប់​តង់​​ទី ១ Andi Weinn ថែម​១​គ្រាប់​​ទៀត លុះ​ដល់​នាទី ៨៧ ខ្សែ​ប្រយុទ្ធ​ Liverpool Origi តាម​បាន​១​គ្រាប់​វិញ ប៉ុន្តែ​ជា​លទ្ធផល​ហង្ស​ក្រហម Liverpool អស់​ឧកាស​បន្ត​​ឡើង​ទៅ​វគ្គ​បន្ត​​៕

Origi ខ្សែប្រយុទ្ធ Liverpool

លទ្ធផល​​គូ​ផ្សេង​ទៀត

  • Liverpool vs Wolves: 1-2
  • Spur vs Wycombe FC: 4-3
  • Oxford vs Newcastle: 3-0
  • Lincoln City vs Brighton: 3-1
  • Chelsea vs Brentford: 4-0
  • Rochdale vs Hudderfield: 0-4
  • Burnley vs Bristol city: 2-0
  • Blackburn vs Blackpool: 2-0
  • Middlesbrough vs Stanley: 1-0
  • Crystal Palace vs Man city: 0-3
  • Southampton vs Arsenal: 0-5

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ រក្សា