ផ្លែ​ស្វាយ​កម្ពុជា ៤២០០​គីឡូក្រាម ត្រូវ​ដឹក​តាម​យន្តហោះ​ទៅ​ប្រទេស​បារាំង

  • 2017-01-29 08:04:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ការ​បង្ហោះ​លើ​ទំព័រ Facebook របស់​ឯក​ឧត្ដម​បណ្ឌិត ម៉ុង ឫទ្ធី បាន​ឲ្យ​ដឹង​ថា ផ្លែ​ស្វាយ​កែវ​រមៀត​ចំនួន ៤២០០​គីឡូក្រាម ត្រូវ​ដឹក​តាម​ជើង​ហោះហើរ Qatar Airways ឆ្ពោះ​ទៅ​ប្រទេស​បារាំង​ហើយ ហើយ​ប្រទេស​ជា​ច្រើន​ទៀត​កំពុង​រង់​ចាំ​ទិញ​ផ្លែ​ស្វាយ​នេះ។

ឯក​ឧត្ដម​បណ្ឌិត ម៉ុង ឫទ្ធី បាន​បង្ហោះ​ឡើង​ប៉ុន្មាន​នាទី​មុន​នេះ​ថា៖ "ថ្ងៃ​នេះ ខ្ញុំ​សុំ​ផ្តាំ​ប្រាប់​ទៅ​ប្រជាជន​ដែល​រស់នៅ​ខេត្ត​ ឧត្តរមានជ័យ​ និង​ ​ខេត្ត​ព្រះ​វិហារ​ ថា​ផ្លែ​ស្វាយ​កែវ​រមៀត​របស់​បងប្អូន​ ចំនួន​ ៤.២០០គីឡូក្រាម​ ​កំពុង​តែ​ហោះហើរ​ តាម​ជើង​យន្ត​ហោះ​ QATAR AIRWAYS 4.55pm 29.01.17ឆ្ពោះ​ទៅ​កាន់​ប្រទេស​បារាំង​ ជើង​ទី​ ១០​ ហើយ។ សូម​បងប្អូន​កុំ​ជឿ​ពាក្យ​ឃោសនា​អកុសល​ថា​ ផ្លែ​ស្វាយ​របស់​ខ្មែរ​យើង​មាន​មេរោគ ​ឬ​ ដង្កូវ​អោយ​សោះ។​ អ្នក​និយម​ពិសា​ផ្លែ​ស្វាយ​ ជា​ពិសេស​បងប្អូន​ខ្មែរ​យើង​ដែល​រស់នៅ​ សហគមន៍​អឺរ៉ុប​ នាំគ្នា​រង់ចាំ​ទទួល​ជួយ​ទិញ​ផ្លែ​ស្វាយ​របស់​ខ្មែរ​យើង​ជានិច្ច"។

កាល​ពី​ឆ្នាំ​មុន ឯក​ឧត្ដម​បណ្ឌិត ម៉ុង ឫទ្ធី បាន​ចាត់​ទុក​ដំណាំ​ស្វាយ ជា​ប្រភេទ​ដំណាំ​ដែល​ប្រជា​កសិករ​កម្ពុជា​និយម​ដាំ​ច្រើន​បើ​ធៀប​នឹង​ដំណាំ​ហូប​ផ្លែ​ដទៃ​ទៀត។ ប៉ុន្តែ​ទីផ្សារ​នៃ​ប្រភេទ​ដំណាំ​នេះ មិន​ទាន់​ទូលំ​ទូលាយ​នៅ​ឡើយ ទើប​លោក​ព្យាយាម​រក​ទីផ្សារ​សម្រាប់​ដំណាំ​ប្រភេទ​នេះ ដោយ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​នៅ​តំបន់​អឺរ៉ុប៕

អត្ថបទ៖ គង់ វិសាល

រូបភាព៖ ទំព័រ Facebook ឯក​ឧត្ដម​បណ្ឌិត ម៉ុង ឫទ្ធី

អត្ថបទថ្មី