ហ្គេម​​​ Jailbreak សាកល្បង​សោះ ល្អ​លេង​ប៉ុណ្ណឹង ចុះ​ទម្រាំ​ផ្លូវការ​​ស្អែក​មិន​ដឹង​ឡូយ​ប៉ុណ្ណា

  • 2017-01-30 04:32:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jailbreak the game ហ្គេម​បែប​វាយ​តប់បង្កើត​ឡើង​ដោយ​ក្រុម DirexPlay ដក​ស្រង់​សកម្មភាព​ចេញ​ពី​ភាពយន្ត​រឿង​ "Jailbreak ការពារ​ឧក្រិដ្ឋជន" នឹង​ដាក់​ឲ្យ​ទាញ​យក​ផ្លូវការ​នៅ​ថ្ងស្អែក ខណៈ​ទម្រង់​សាកល្បង​ (Beta) ថ្ងៃ​នេះ មាន​តែ​​អ្នក​សារព័ត៌មាន​ប៉ុណ្ណោះ ​​ទើប​អាច​បាន​លេង​មុន​គេ។

ហ្គេម​​ Jailbreak the game ទម្រង់​សាក​ល្បង​

កញ្ញា រឿន ម៉ាលីះ ជា​អ្នក​ឌីហ្សាញ​ម្នាក់​ក្នុង​ក្រុម DirexPlay ឲ្យ​ដឹង​ថា ​ហ្គេម​​​ Jailbreak the game ផ្លូវការ ​នឹង​ដាក់​ឲ្យ​​ទាញ​យក​ផ្លូវការ​​លើ App Store និង Play Store ថ្ងៃ​ស្អែក​នេះ ស្រប​ពេល​ភាពយន្ត "Jailbreak ការពារ​ឧក្រិដ្ឋជន" ចាប់​ផ្ដើម​ដាក់​បញ្ចាំង​នៅ​រោង​កុន។

កញ្ញា រឿន ម៉ាលីះ អ្នក​ឌីហ្សាញ​ក្នុង​ក្រុម DirexPlay

បើ​តាម​​ការ​តេស្ត​លេង​លើក​ដំបូង​របស់​ក្រុមការងារ Sabay ហ្គេម Jailbreak The Game មាន​ទាំង​ភាសា​ខ្មែរ និង​អង់គ្លេស រចនា​រូបភាព​និង​សកម្មភាព​ផ្សេងៗ​គួរ​ឲ្យ​ចង់​លេង រីឯ​​ភ្លេង Background វិញ​ឡូយ​មិន​ចាញ់​ហ្គេម​អន្តរជាតិ។ ហ្គេម​នេះ​ អាច​លេង​ជា​លក្ខណៈ​ផ្សងព្រេង ប្រយុទ្ធ​វាយ​តប់​​គ្នារហូត​ចុង​បញ្ចប់​វគ្គ​នីមួយ ជក់ចិត្ត​រហូត​ពេល​ខ្លះ​​លេង​ដល់​ទូរសព្ទ​អស់ថ្ម​រលត់​ក៏​មាន។

សម្រាប់​ការ​លេង​អនឡាញ​ជា​ក្រុមលក្ខណៈ Multi-player អ្នក​លេង​អាច​ជ្រើស​រើស​តួ​ចិត្ត​អាក្រក់​ឬ​តួ​ចិត្ត​ល្អ​តាម​ការ​ចូលចិត្ត​បាន​ ប៉ុន្តែ​អ្នក​ទាំង​អស់​គ្នា ត្រូវ​រង់​ចាំ​ដល់​ល្ងាច​​នេះ ឬ​ស្អែក​ទើប​អាច​លេង​បាន​​។

ទម្រង់​សាកល្បង​ល្អ​លេង​ប៉ុណ្ណេះ​ហើយ ចុះ​ទម្រាំ​ផ្លូវការ​​ចេញ​ស្អែក​នេះ​ មិន​ដឹង​ឡូយ​ប៉ុណ្ណាទេ។​

ខាងក្រោម​ជា​រូបភាព​នៃ ដំណើរការខ្លះៗក្នុង​ការ​លេង​ហ្គេម Jailbreak The Game

អត្ថបទ៖ រក្សា