​មក​មើល​ព្រំដែន​​ប្រទេស​ទាំង​​នេះ​ បាន​ដឹង​ខុស​គ្នា​​​ប៉ុណ្ណា

  • 2017-01-31 03:49:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ដូណាល់​ ត្រាំ ជា​ប្រធានាធិបតី​​អាមេរិក​ទី​៤៥​ ទើប​ឡើង​​កាន់​​អំណាច​​ បាន​​សន្យា​​សង់​​ជញ្ជាំង​ព្រំដែន​​ដ៏​មហិមា​ជា​មួយ​​ប្រទេស​ម៉ិកស៊ីកូ​ដើម្បី​ទប់​ទល់​នឹង​ជន​ភៀសខ្លួន តែ​បើ​ងាក​ទៅ​មើល​ប្រទេស​ជា​ច្រើន​នៅ​ជុំវិញ​ពិភព​លោក​វិញ​បាន​ពឹង​អាស្រ័យ​​​លើ​​ធម្មជាតិ​ជា​ព្រំប្រទល់​ដោយ​រាប់​ចាប់​តាំង​ពី​របង​ដែក​ ប្រឡាយ​ទឹក​ ទឹក​ធ្លាក់ រហូត​ដល់​​ផ្លូវ​ធ្វើ​ដំណើរ​ជា​ដើម។

ព្រំប្រទល់​​រវាង​ប្រទេស​​បែលហ្សិក និង​​ហូឡង់ ត្រូវ​បាន​ខណ្ឌ​ចែក​គ្នា​តាម​រយៈ​​ទន្លេ ​បឹង​ ជួរ​ភ្នំ និង​កន្លែង​ខ្លះ​​ត្រឹម​ជា​គំនូរ​​ក៏​មាន​​​នៅ​ក្នុង​ភូមិ​ Baarle-Hertog។ ចំណែក​​ប្រទេស​ប្រេស៊ីល ​ត្រង់​រដ្ឋ Parana​ និង​ខេត្ត​ Misiones របស់​​​អាហ្សង់ទីន​ ត្រូវ​​កាត់​​ផ្ដាច់​គ្នា​​ដោយ​​ទឹក​ជ្រោះ​​ដ៏​ជ្រោះ​​ដ៏​អស្ចារ្យ​ Iguazu Falls។ សូម​ទស្សនា​បន្ទាត់​ព្រំ​ដែន​តាម​ប្រទេស​​ខាង​ក្រោម​ខុស​គ្នា​យ៉ាងណា​ខ្លះ?

១. ប្រទេស​ហៃទី និង​សាធារណរដ្ឋ​​ Dominican

២. ​សហរដ្ឋ​អាមេរិក​ និង​ម៉ិកស៊ីកូ​ ត្រង់​តំបន់​ភ្នំ

៣. ប្រទេស​ប្រេស៊ីល និង​​អាហ្សង់ទីន ខណ្ឌ​ដោយ​​ទឹក​ធ្លាក់​ Iguazu

៤. ប្រទេស​​​អេហ្ស៊ីប​ (ខាង​ឆ្វេង) និង​​ប្រទេស​​អ៊ីស្រាអែល​​ នៅ​តំបន់​ Gaza Strip

៥. ប្រទេស​ហ្ស៊ីមបាវ៉េ និង​ហ្សំប៊ី ខណ្ឌ​ដោយ​​ទន្លេ​ Zambezi

៦. ប្រទេស​ហូឡង់ និង​បែលហ្សិក ត្រង់​ចំណុច​ភូមិ​ Baarle-Hertog កាត់​តាម​ហាង​កាហ្វេ​ ខណ្ឌ​ដោយ​កម្រាល​ឥដ្ឋ​​​ខ្មៅ

៧. ប្រទេស​អាល់បានី និង​ Montenegro ចែក​គ្នា​ដោយ​បឹង​ Skadar រាង​ដូច​ត្រី​ដូហ្វីន

៨. ប្រទេស​ប៉ារ៉ាហ្គាយ​​​ ចំណុច​ទីក្រុង Ciudad del Este  និង​ប្រេស៊ីល​​ត្រង់​ទីក្រុង​  Foz do Iguaçu ខណ្ឌ​ដោយ​ស្ពាន​មិត្តភាព

៩. ​​ប្រទេស​កាដាណា និង​​រដ្ឋ Vermont ​របស់​អាមេរិក ខណ្ឌ​តាម​បន្ទាត់​កាត់​បណ្ណាល័យ  Haskell Free Library និង Opera House

១០. ប្រទេស​អេស្ប៉ាញ និង​​ម៉ារ៉ុក

១១. អាមេរិក និង​ម៉ិកស៊ីកូ ​​ត្រង់​ចំណុច​រដ្ឋ​តិចសាស់​ ខណ្ឌ​ដោយ​ផ្លូវ

១២. អាមេរិក និង​ម៉ិកស៊ីកូ ត្រង់​ចំណុច​រដ្ឋ​កាលីហ្វញ៉ា

១៣. ប្រទេស​ន័រវែស និង​ស្វីស ខណ្ឌ​ដោយ​ផ្លូវ​ព្រិល

១៤. ប្រទេស​ចិន និង​កៀហ្ស៊ីស៊ីស្ថាន បាំង​ដោយ​ជួរ​ភ្នំ​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទពេញនិយម