ហ្គេម​ Jailbreak ត្រឹម​​រយៈ​ពេល​​ ២៤ ម៉ោងបំបែក​​កំណត់​ត្រា​​​អ្នក​​ដោនឡូត ​​​រហូត​គាំង​សើវើ

  • 2017-02-01 02:41:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ហ្គេម​​ "Jailbreak The Game" ដែល​ង្កើត​ដោយ​ក្រុម Direxplay ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​អ្នកគាំទ្រ រហូត​​ទទួលបានការទាញយកជាង ៤៦០០ ដងត្រឹម​តែ​រយៈ​ពេល​តែ​ ២៤ ម៉ោង​ប៉ុណ្ណោះ​។

ហ្គេម​​ "Jailbreak The Game"

តាម​ការ​ឲ្យ​ដឹង​ពី​ក្រុមការងារ Direxplay ចំនួន​នៃ​ការ​ទាញ​​យក​ហ្គេម​នេះ​​មាន​ជាង​ ៤០% បាន​មក​ពី​ប្រព័ន្ធប្រតិបត្តិការ Android និង ៦០% ​មក​ពី​ប្រព័ន្ធប្រតិបត្តិការ iOS ​ចំណែក​ឯ​ការ​ប្រកួត​គ្នា​តាម​អនឡាញ​​វិញ ធ្វើ​ឲ្យ​​​ម៉ាស៊ីន Server រត់ពេញ​ទំហឹងរហូតដល់គាំង ប៉ុន្តែ​ក្រុម​ការងារ​បាន​នឹង​កំពុងធ្វើការ Upgrade ម៉ាស៊ីន Server រួច​រាល់​ហើយ​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​អ្នក​លេងបន្ថែមទៀត។

កញ្ញា រឿន ម៉ាលិះនិង​សមាជិកក្នុង​ក្រុម​ការងារ Direxplay

កញ្ញា រឿន ម៉ាលិះ សមាជិក​ម្នាក់​ក្នុង​ក្រុម​ការងារ Direxplay បាន​ឲ្យ​ដឹង​ថា មូលហេតុ​​ដែល​ធ្វើ​ឲ្យ​​ហ្កេម​បែប​វាយ​តប់​នេះ​មាន​ប្រជាប្រិយភាព​ខ្លាំង​ ព្រោះ​អ្នក​គាំ​ទ្រ​​ចូល​ចិត្ត​​ភាពយន្ត​​​រឿង jailbreak ហើយ​​ហ្គេម​មាន​លំនាំ​ដូច​នឹង​សាច់​រឿង​​បេះ​បិទ ទើប​ធ្វើ​ឲ្យ​​ពួក​គេ​មាន​អារម្មណ៍​​ថា​​ចូល​ចិត្ត​ហ្គេម​នេះ​ខ្លាំង​ដូច​គ្នា។

កញ្ញា និង​ក្រុម​ការងារ direxplay ក៏​បាន​ធ្វើ​ការ​ថ្លែង​អំណរគុណ​ផង​ដែរ ចំពោះ​អ្នក​គាំ​ទ្រ​ដែល​តែង​តែ​គាំទ្រ​ស្នាដៃ​បង្កើត​ថ្មី​របស់​​​ពួក​គេ ហើយ​ក៏​សង្ឃឹមថានឹងមានអ្នកលេងជាច្រើនទៀតចូលមកក្នុងថ្ងៃខាងមុខនេះ៕

ចុច​ដោនឡូត នៅទីនេះ Android | iOS

អត្ថបទ៖ រក្សា