អែត​ វីន ថា​ស្រី​ស្អាត​៤​រូប​ រឿង​ឱប​ថើប លេខ​១​បាន​ទៅ​ តូតា

  • 2017-02-01 06:13:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំលោះ​សង្ហារ​ អែត វីន បាន​ប្រាប់​ Sabay ថា​ឆ្លង​កាត់​ការ​សម្ដែង​ជា​មួយ​តួ​ស្រី​៤​រូប​មាន​ នី មុន្នីនាថ តូតា ដួង ម៉ានិច និង​ សាឡាត់ ស្រីឡាង រួច​មក​តារា​ស្រី​ដែល​លោក​បាន​ប៉ះ​ និង​ឱប​ថើប​ច្រើន​នៅ​ពេល​សម្ដែង​​បាន​ទៅ​លើ​ស្រី​ស្អាត ​តូ​តា ។

និស្សិត​ឆ្នាំ​ទី​៣​​នៃ​សកលវិទ្យាល័យ​ជាតិ​គ្រប់​គ្រង ​បន្ត​ថា ឈុត​ឆាក​ឱប​ថើប​កញ្ញា​​ តូតា ច្រើន​ជាង​គេ​គឺ​ នៅ​ក្នុង​រឿង "ម្ទេស​ហិល​​អំបិល​ប្រៃ" ដែល​បាន​ចាក​បញ្ចាំង​នៅ​ទូរទស្សន៍ PNN កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​។ ដោយ​ឡែក ស្រី​ស្អាត​ ៣ នាក់​ផ្សេង​ទៀត​លោក​ប៉ះពាល់​ និង​ឱប​ថើប​ នៅ​ពេល​សម្ដែង​តិច​ជាង​កញ្ញា តូតា ​។

តួ​ឯក​ប្រុស​ក្នុង​រឿង​ "ម្ទេស​ហិល​អំបិល​ប្រៃ​" បន្ថែម​ថា ក្នុង​ចំណោម​តួ​ស្រី​ទាំង​៤​រូប​ហ្នឹង​ តារា​ស្រី​ដែល​លោក​អៀន​ខ្មាស​ជាង​គេ​នៅ​ពេល​សម្ដែង​គឺ​កញ្ញា នី មុន្នីនាថ នៅ​ក្នុង​រឿង​ "ភ្លើង​ស្នេហ៍​ភ្លើង​ឬ​ស្យា" ដោយ​សារ​តែ​នៅ​ក្នុង​រឿង​នេះ​លោក​សម្ដែង​ជា​តួ​ប្ដី​របស់​ នី មុន្នីនាថ ណា​មួយ​លោក​មាន​អាយុ​តិច​ជាង​តួ​ស្រី​ទើប​មាន​ការ​ខ្មាស​អៀន​នៅ​ពេល​សម្ដែង​ ព្រោះ​ទើប​តែ​ជួប​គ្នា​លើក​ទី​១។

ទាក់​ទង​ទៅ​តួ​ឯក​ស្រី​២​នាក់​ទៀត​ កញ្ញា សាឡាត់ ស្រីឡាង ប៉ះ​ជា​មួយ​លោក​ អែត វីន​ ក្នុង​រឿង​ "មន្ត​ស្នេហ៍​ក្រមុំ​បាយ​ឆា​" កំពុង​ដំណើរ​ការ​ថត​ និង​ជួប​ជាមួយ​ កញ្ញា ដួង ម៉ានិច ក្នុង​រឿង "ហង្ស​បាក់​ស្លាប​" កំពុង​តែ​ចាក់​បញ្ចាំង​នៅ​ទូរទស្សន៍ ប៉ុស្តិ៍​លេខ​៥​។​ អែត វីន បញ្ជាក់​៕​

អត្ថបទ៖ ឆុង ស៊ីណាន

រូបថតផ្តល់​ដោយ​៖ អែត វីន​