Audi​ ​ជាង​ ​៥០​ ​ម៉ឺន​គ្រឿង​ ​ត្រូវ​ប្រមូល​ចូលរោងចក្រ​​វិញ​ក្រោយ​មាន​បញ្ហា​ពោង​សុវត្ថិភាព

  • 2017-02-02 07:11:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​ ​Audi​ ​ជា​ច្រើន​ម៉ូដែល​ប្រមាណ​ ​៥០​ ​ម៉ឺន​គ្រឿង​ត្រូវ​ប្រមូល​ចូល​រោងចក្រ​វិញ​ក្រោយ​រក​ឃើញ​ពោង​សុវត្ថិភាព​ ​និង​ម៉ូទ័រ​បញ្ចុះ​កម្ដៅ​មិន​ដំណើរការ​តាម​បទដ្ឋាន​ត្រឹមត្រូវ។

Audi-SQ5

រថយន្ត​ដែល​មាន​បញ្ហា​ទាំង​នោះ​គឺ​ម៉ូដែល​ឆ្នាំ​ ​២០១១​ ​ដល់​ ​២០១៧​ ​ប្រភេទ​ ​Audi Q5s​ ​ប្រមាណ​ ​២៣៤,០៥៤​ ​គ្រឿង​ ​ម៉ូដែល​ ​២០១៣​ ​ដល់​ ​២០១៧​ ​ប្រភេទ​ ​Audi Q5, A5, A5 Cabriolet, A4s​ ​២០១៣​ ​ដល់​ ​២០១៦​ ​និង​ ​A6s​ ​ឆ្នាំ​ ​២០១២​ ​ដល់​ ​២០១៥​ ​ចំនួន​ ​៣៤២,៨៦៧​ ​គ្រឿង។

ចំពោះ​ការ​ប្រមូល​ចូល​នេះ​ ​អាជ្ញាធរ​ផ្លូវថ្នល់​ល្បឿន​លឿន​របស់​អាមេរិក​បង្ហាញ​ថា​ពោង​សុវត្ថិភាពរថយន្ត​ទាំង​នោះ​ ​២​ ​កន្លែង​គឺ​មិន​អាច​ឆ្លើយ​តប​តាម​បទដ្ឋាន​ត្រឹម​ត្រូវ​ ​ហើយ​ម៉ូទ័រ​បញ្ចុះ​កម្ដៅក៏​​ដំណើរការ​មិន​ប្រក្រតី​ ​ដែល​ធ្វើ​ឲ្យ​ម៉ាស៊ីន​ឆាប់​ឡើង​កម្ដៅ៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ រដ្ឋ