ការពារជាតិ​ ល្ងាច​នេះ​នឹង​ដាក់សមាជិក​​បម្រុង​លេងទល់​នឹង​ជើង​ខ្លាំង ស្វាយរៀង​

  • 2017-02-03 06:56:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទាត់​ក្រសួង​ការពារជាតិ​ល្ងាច​នេះ​នឹង​ត្រូវ​ប្រកួត​លើក​ទី៣​របស់​ខ្លួន​​ទល់​នឹង​ក្រុម​រូម​ជាតិ​​គឺ​ ព្រះខ័នរាជស្វាយរៀង​ នៅ​កីឡដ្ឋាន​ជាតិ​ វេលា​ម៉ោង​ ៦:៣០​នាទីល្ងាច។​

កីឡាករ Leandro Duarte

សម្រាប់​ការ​ប្រកួត​នៅ​ល្ងាច​នេះ​រវាង​ក្រុម​បាល់ទាត់​ការពារជាតិ​ និង​ព្រះខ័នស្វាយរៀង​ មិន​សូវ​ជា​សំខាន់ប៉ុន្មាន​ឡើយ​​ ដោយ​សារ​ការ​ប្រកួត​នេះ​ដើម្បី​បង្គ្រប់​កិច្ច​តែ​ប៉ុណ្ណោះ​។ ​តាម​ការ​ឲ្យ​ដឹង​ពី​គ្រូ​បង្គោល​របស់​ក្រុម​ទ័ពប្រាប់​​ថា​ ការ​ប្រកួត​នេះ​នឹង​ដាក់​ឲ្យ​កីឡាករ​ដែល​មិន​ទាន់​បាន​លេង​ឲ្យ​ចូល​ ដើម្បី​ឆ្លៀត​ឱកាសឲ្យ​កីឡាករ​ដែល​ហត់​នឿយ​​ពីរ​ប្រកួត​កន្លង​មក​បាន​សម្រាក។​

កីឡាករ ច្រឹង ពលរដ្ឋ

ការ​ប្រកួត​ជាប់​ៗ​គ្នា​យ៉ាង​នេះ​ ធ្វើ​ឲ្យ​កីឡាករ​​​នឿយហត់​ខ្លាំង​ ហើយ​​ប៉ះពាល់​ដល់​សាច់ដុំ​។ ​មែនទែន​ទៅ​គេ​ត្រូវ​ឲ្យ​កីឡាករ​សម្រាក​យ៉ាង​តិច​ក៏​៧២ម៉ោង​ ទើប​អាច​ប្រកួត​បាន​វិញ។​ គ្រូ​បង្វឹក​រូប​នេះ​បន្ត​ទៀត​ថា​ សម្រាប់​ការ​ប្រកួត​ត្រៀម​មុន​បើក​រដូវ​ការថ្មី​​ ​ក្រុម​របស់​លោក​នឹង​រៀបចំ​ឲ្យ​ល្អ​ជាង​​ពេល​កន្លង​ទៅ​​។​ ពាន​រង្វាន់មិត្តភាព​អន្តរជាតិ​ Asia Club Pre-Season Championship (ACC) ​ប្រកួត​ជាប់ៗ​គ្នា​ដូច​នេះ​គឺ​ដោយ​សារ​មិន​មាន​ពេល​គ្រប់​គ្រាន់​ ព្រោះ​វា​កៀក​និង​ពានរង្វាន់​លីគ​កំពូល​កម្ពុជា​​ដែល​នឹង​​បើក​រដូវ​ការ​ថ្មី​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​។​ ​ក្រុម​ទ័ព​មាន​៦ពិន្ទុ​ក្នុង​ដៃ​ដោយ​ពីរ​ប្រកួត​មុន​នោះ​ឈ្នះ​ទាំង​ពីរ​ ដោយ​លើក​ទី១​ ឈ្នះ​ Warriors FC (សិង្ហបុរី) ​២-១​ និង​ឈ្នះ​ Petaling Jayarangers FC​ (ម៉ាឡេស៊ី)​ ២-១៕

អត្ថបទ៖ នួន ស៊ីណា​