អុំទូកសម្បូរសប្បាយ ចង់សម័យក៏សម័យ ចង់បុរាណមើលបុរាណ
- 2014-11-06 17:31:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អុំទូកសម្បូរសប្បាយ ចង់សម័យក៏សម័យ ចង់បុរាណមើលបុរាណ
ចន្លោះមិនឃើញ
អ្នកចូលចិត្តសម័យ មានឆាកតន្ត្រីទំនើបធំៗកំដរ ឯអ្នកនិយមសិល្បៈបុរាណវិញអាចកម្សាន្តនឹងទស្សនីយភាពល្ខោនបាសាក់របស់ក្រុមសិល្បៈក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ រោងល្ខោននៅជាប់សួនកុមារមុខវត្តបទុមវតី យប់មិញក៏ទទួលការចាប់អារម្មណ៍គ្រាន់បើពីប្រជាជនទាំងមនុស្សវ័យកណ្ដាលនិងយុវវ័យ។
ឆាកសម្ដែងរឿង «នាងសុភទ្ទាទេវី» ដែលបណ្ដាក់ដោយកម្រងសាច់រឿងកម្សត់យំយែក បានធ្វើឲ្យយុវតី មុនី ដែលជាទស្សនិកជនម្នាក់ផ្ចង់អារម្មណ៍តាមដានយ៉ាងស្ងប់ស្ងាត់ ទាំងទឹកមុខស្រពាប់ស្រពោនទៅតាម តួស្រីដែលកំពុងទួញសោកលើឆាក។ «មានអី ល្អមើលផោះគេ ណាមួយនៅភ្នំពេញអីចឹងអត់ងាយគេសម្ដែងទេ អត់ដូចនៅស្រុកស្រែ។ ដល់អីចឹងប្លែកដែរ ណាមួយគេសម្ដែងល្អ»។ មុនី វ័យ២៦ឆ្នាំដែលមានស្រុកកំណើតនៅ ព្រៃវែង រៀបរាប់។
រូបភាពថតដោយ ទូរសព្ទដៃ