ចង់​​ស្វែង​យល់​ពី​ផែនការ​កសាង​​ទ្រព្យ​សម្បត្តិ​ កុំ​ភ្លេច​​ចូល​រួម​​កម្មវិធី​ ស្ថាបនា​ធន​ធាន​

  • 2017-02-03 09:33:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​"ស្ថាបនា​ធន​ធាន​ (Wealth Building)​​" ចែក​រំលែក​​ចំណេះ​ដឹង​ហិរញ្ញវត្ថុ​​​​​​ដល់​សាធារណជន បង្ហាញ​​ផលិត​ផល​ និង​សេវាកម្ម​​ទី​ផ្សារ ​​ផ្ដល់​ឱកាស​សម្រាប់​អ្នក​​បង្កើត​អាជីវកម្ម​ ជួប​នឹង​​ដៃ​គូ​ពាណិជ្ជកម្ម​ វិនិយោគិន​ នឹង​ប្រារព្ធ​​ឡើង​នា​ថ្ងៃ ទី​១៦-១៧ ខែ​កុម្ភៈ​ខាង​មុខ​នេះ​ នៅសណ្ឋាគារសុខា ភ្នំពេញ។

ព្រឹត្តិការណ៍​​ខាង​លើ នឹង​​រៀប​ចំ​​​​បី​​ពិព័រណ៍ ​​រួម​បញ្ចូល​គ្នា គឺ​វេទិកា​​គ្រប់​គ្រង​ទ្រព្យ​សម្បត្តិ ពិព័រណ៍​​ទី​ផ្សារ​ និង​ពិព័រណ៍​ Startup (សម្រាប់​អ្នក​​ចង់​ចាប់​ផ្ដើម​អាជីវកម្ម​​) ។ ក្នុង​ពិព័រណ៍​នោះ​​ផង​ដែរ អ្នក​ចូល​រួម​ នឹង​អាច​ចូល​រួម​​​​សិក្ខាសាលា​ ដើម្បី​ទទួល​បាន​ចំណេះ​ដឹង​​​ ពី​សំណាក់​វាគ្មិន​ ដែល​មាន​បទ​ពិសោធន៍​​ក្នុង​ជីវិត​ការងារ​ប្រចាំ​ថ្ងៃ​ផ្សេង​ៗ​គ្នា ក៏​ដូច​​ជា​ឱកាស​​ចែក​រំលែក​ចំណេះ​ដឹង​ ទៅ​វិញ​ទៅ​មក​ផង​ដែរ។

នា​​ថ្ងៃ​​ទី​ ១៦ កុម្ភៈ​ ២០១៧ ម៉ោង​ ១១-១២ ថ្ងៃ​ត្រង់​ លោក​ខាំ​ ពិសិដ្ឋ​​ដែល​ជា​​អ្នក​​ជំនាញ​យុទ្ធ​សាស្ត្រ​ ផ្នែក​ជីវិត និង​ជា​ស្ថាបនិក​អាជីវកម្ម​ នឹង​ចូល​រួម​​ចែក​រំលែក​បទ​ពិសោធន៍​​ក្នុង​ ពិព័រណ៍​វេទិកា​​ទ្រព្យ​សម្បត្តិ​​ ផង​ដែរ​ ដែល​ក្នុង​នោះ​អ្នក​ចូល​រួម​អាច​ស្រាយ​ចម្ងល់​​ពី​ បញ្ហា​ហិរញ្ញវត្ថុ​មួយ​ចំនួន​ដូច​ជា​៖

  • រៀប​ចំ​​ផែន​ការ​ទ្រព្យ​សម្បត្តិ​​ បែប​ណា​ទើប​ល្អ?

  • តើ​ធានា​រ៉ាប់​រង​ប្រភេទ​ណា​ ដែល​អ្នក​ត្រូវ​ការ​ជា​ចាំ​បាច់​?

  • អ្នក​​គួរ​ប្រើ​​កម្ចី​ច្រើន​ពេក​ ឬ​យ៉ាង​ណា​?

  • ការ​សន្សំ​សម្រាប់​ការ​ចូល​និវត្តន៍​របស់​អ្នក​

  • ការ​ធ្វើ​ផែន​ការ​វិនិយោគ​ផ្ទាល់​ខ្លួន​

  • ទិញ​ផ្ទះ​​មួយ​ដែល​សក្ដិសម​ នឹង​ខ្លួន​អ្នក​

  • យល់​ដឹង​ពី​ការ​វិនិយោគ​​លើ​អចលនទ្រព្យ​

  • តើ​អ្នក​គួរ​តែ​ឈប់​ពី​​ការងារ​ ហើយ​ចាប់​ផ្ដើម​អាជីវកម្ម​ដែរ​ឬ​ទេ? ​​​​

​រំលឹក​ផង​ដែរ​ថា ដើម្បី​បង្កើត​​ឲ្យ​មាន​កិច្ច​សន្ទនា​​ដោយ​ផ្ទាល់​​ក្នុង​ចំណោម​ភាគី​ពាក់​ព័ន្ធ​ក្នុង​អំឡុង​ វគ្គ​សំណួរ​ ចម្លើយ​ សូម​​​​ចុះ​ឈ្មោះ​​តាម​រយៈ​ ៖ wealthbuildingcambodia.com

ទំនាក់​ទំនង​ទិញ​សំបុត្រ​ តាម​រយៈ​ទូរស័ព្ទ​៖ ០២៣ ៦៩៤ ៤៤៤៤ / ០៧១ ៣៣៣៣ ២០៨ ​​​​​​តម្លៃ​សំបុត្រ​ចូល​រួម​សិក្ខា​សាលា សម្រាប់​អ្នក​ធ្វើ​ការ​ ២៥​ដុល្លារ សម្រាប់​សិស្ស​ ១៥ ដុល្លារ​ ចំពោះ​ការ​ទិញ​ចាប់​ពី​៣​សំបុត្រ​ឡើង​ទៅ​ នឹង​មាន​ការ​បញ្ចុះ​តម្លៃ​ពិសេស​។

អត្ថបទ៖ មាន រតនា

អត្ថបទពេញនិយម