ហ្គេម Jailbreak ឡើង​ទៅ​ឈរ​លេខ ១ លើ App Store បាត់​ទៅ​ហើយ​

  • 2017-02-03 10:19:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហ្គេម​​ "Jailbreak The Game" បង្កើត​ដោយ​ក្រុម Direxplay ទើប​នឹង​បំបែក​កំណត់ត្រា​ថ្មីៗ​នេះ ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​អ្នកគាំទ្រ រហូត​​​ជាប់ចំណាត់ថ្នាក់លេខ ១ នៅលើ App​ Store ប្រទេស​កម្ពុជា​​លើ​គ្រប់​ប្រភេទ​​ហ្គេម​ត្រឹម​រយៈ​ពេល​តែ​ ៤៨ ម៉ោង​ប៉ុណ្ណោះ។

Jailbreak The Game បន្តបំបែកកំណត់ត្រា

តាម​ការ​ឲ្យ​ដឹង​ពី​​ក្រុម​ការងារ Direxplay បាន​បញ្ចេញ​​ទិន្នន័យចុងក្រោយដែល​ទទួល​បាន​ App Annie និង Facebook Analytics Stats ​ចាប់​ពី​ថ្ងៃ​ប្រកាស​ដាក់​ឲ្យ​ដោនឡូត​ជាផ្លូវការ​ថ្ងៃ​ទី**៣០ ខែ​មករា រហូត​ដល់​ថ្ងៃ​ទី ០១ ខែកុម្ភៈ ឆ្នាំ២០១៧** ពោល​គឺ​មាន​រយៈពេល​តែ​ ៤៨ ម៉ោងប៉ុណ្ណោះ​​ Jailbreak The Game បន្តបំបែកកំណត់ត្រា ជាច្រើន​ដូចជា៖

  • ទទួលបានការទាញយក ជាង ២០,០០០ ដង
  • ជាប់ចំណាត់ថ្នាក់លេខ ១ នៅលើ App Store (#Cambodia) លើស្ទើរគ្រប់ប្រភេទ
  • ជាប់ចំណាត់ថ្នាក់លេខ ៣ នៅលើ Google Play Store លើប្រភេទហ្គេម Action

ការបំបែកកំណត់ត្រាផ្ទាល់ខ្លួនរបស់ហ្គេម Jailbreak The Game ជា​លើក​ដំបូង​ដែល​​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាជន​​​កម្ពុជា​​ ដែល​បានការទាញយក​ច្រើន​បំផុតនៅលើ App Store នៅក្នុងប្រទេសកម្ពុជា។

ក្រុម​ការងារ direxplay ក៏​បាន​ធ្វើ​ការ​ថ្លែង​អំណរគុណ​ផង​ដែរ ចំពោះ​អ្នក​គាំ​ទ្រ​ដែល​តែង​តែ​គាំទ្រ​ស្នាដៃ​បង្កើត​ថ្មី​របស់​​​ពួក​គេ ហើយ​ក៏​សង្ឃឹមថានឹងមានអ្នកលេងជាច្រើនទៀតចូលមកក្នុងថ្ងៃខាងមុខនេះ៕

ក្រុម​ការងារ Direxplay

អត្ថបទ៖ រក្សា