រថយន្ត​១០​គ្រឿង លឿន​បំផុត​លើ​ពិភពលោក ប្រចាំ​ឆ្នាំ​២០១៧ ឯ​តម្លៃ​កប់​ពពក!

  • 2017-02-04 02:47:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រសិន​បើ​ប្រិយមិត្ត​កំពុង​តែ​ងឿង​ឆ្ងល់​ថា តើ​រថយន្ត​មួយ​ណា ដែល​មាន​ល្បឿន​លឿន​បំផុត នៅ​លើ​ពិភពលោក នោះ​ប្រិយមិត្ត​នឹង​អស់​ចម្ងល់ ក្រោយ​បាន​អាន​អត្ថបទ​នេះ​រួច។

នៅ​ក្នុង​ថ្ងៃ​នេះ យើង​នឹង​នាំ​អារម្មណ៍​ប្រិយមិត្ត​ទាំង​អស់ មក​ស្គាល់​រថយន្ត​ល្បឿន​លឿន​បំផុត នៅ​លើ​ពិភពលោក ប្រចាំ​ឆ្នាំ​២០១៧​នេះ ដោយ​ផ្អែក​លើ​ល្បឿន​ដែល​រថយន្ត​ទាំង​នោះ​អាច​បង្កើន ហើយ​ស្រប​ច្បាប់​អាច​បើកបរ​នៅ​លើ​ដង​ផ្លូវ​ទៀត​ផង៕

#១០ McLaren F1៖ ល្បឿន​លឿន​បំផុត ៣៨៦​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង – តម្លៃ១លានដុល្លារ (បរទេស)

#៩ Koenigsegg CCX៖ ល្បឿន​លឿន​បំផុត ៣៩៤​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង – តម្លៃ៤,៨លានដុល្លារ (បរទេស)

#៨ Saleen S7 Twin៖ ល្បឿន​លឿន​បំផុត ៣៩៩​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង – តម្លៃ៥០០ ០០០ដុល្លារ (បរទេស)

#៧ SSC Ultimate Aero TT៖ ល្បឿន​លឿន​បំផុត ៤១២​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង – តម្លៃ៧៥០ ០០០ដុល្លារ (បរទេស)

#៦ Koenigsegg Agera R៖ ល្បឿន​លឿន​បំផុត ៤១៨​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង – តម្លៃ១,៦លានដុល្លារ (បរទេស)

#៥ Bugatti Veyron Super Sport៖ ល្បឿន​លឿន​បំផុត ៤៣០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង – តម្លៃ១,៩លានដុល្លារ (បរទេស)

#៤ Hennessey Venom GT៖ ល្បឿន​លឿន​បំផុត ៤៣៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង – តម្លៃ១,២លានដុល្លារ (បរទេស)

#៣ SSC Tuatara 2017៖ ល្បឿន​លឿន​បំផុត ៤៤៤​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង – តម្លៃ១,៣លានដុល្លារ (បរទេស)

#២ Koenigsegg One 1៖ ល្បឿន​លឿន​បំផុត ៤៥០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង – តម្លៃ២,៨លានដុល្លារ (បរទេស)

#១ Bugatti Chiron៖ ល្បឿន​លឿន​បំផុត ៤៦៤​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង – តម្លៃ២,៥លានដុល្លារ (បរទេស)

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​៖

ប្រភព៖ Alux   ប្រែ​សម្រួល៖ សេង ឡុង