KTV ទើប​បើក​​ថ្មី​នៅ​ភ្នំពេញ​មួយ​នេះ ឡូយ​កប់​ស៊េរី តែ​ធូរ​ថ្លៃ ត្រូវ​ប៉ាន់​មនុស្ស​គ្រប់​វ័យ

  • 2017-02-06 08:26:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • ដេគ័រ​ឡូយ​កប់​ខុសៗ​គ្នា​គ្រប់​បន្ទប់​
  • បន្ទប់​ធំ​ទូលាយ​ខុស​គេ អាច​មក​ច្រៀង​លេង​កម្សាន្ត​ជា​ក្រុម ឬ​លក្ខណៈ​គ្រួសារ
  • តម្លៃ​ធូរ​ថ្លៃ ហើយ​ប្រូម៉ូសិន​បញ្ចុះ​តម្លៃ​ដល់ ២០%
  • ភោជនីយដ្ឋាន​លើ​អាកាស​បែរ​មុខ​ទៅ​ទន្លេ​មេគង្គ ជាមួយ​ខ្យល់​ត្រជាក់​បរិសុទ្ធ​បក់​ត្រសៀកៗ

បើ​អ្នក​ភ្នំពេញ​ធ្វើ​ដំណើរ​ឆ្លង​ទៅ​ត្រើយ​ម្ខាង​ហួស​ស្ពាន​ជ្រោយចង្វារ​ប្រមាណ​ជា ២ គីឡូម៉ែត្រ តាម​បណ្ដោយ​ផ្លូវ​ជាតិ ៦A ខាង​ស្ដាំ​ដៃ គេ​នឹង​ឃើញ​សណ្ឋាគារ​ថ្មី​មួយ​ទើប​បើក​​ដើម​ឆ្នាំ ២០១៧ នេះ​ គឺ Marvellous Town Hotel កម្ពស់​១១​ជាន់​ដែល​មាន KTV ឡូយ​កប់​ស៊េរី មិន​ចាញ់​បរទេស និង​ភោជនីយដ្ឋាន​លើ​អាកាស​ខ្យល់​ត្រជាក់​បែរ​មុខ​ទៅ​ទន្លេ​មេគង្គ។

ចង់​ដឹង Marvellous Town Hotel សណ្ឋាគារ ម៉ាវេលើសថោន មាន KTV ឡូយ​កប់​ស៊េរី​ខុស​ពី​គេ​យ៉ាង​ម៉េច និង​ភោជនីយដ្ឋាន​ប្លែក​ខុស​គេ​យ៉ាង​ណា សូម​មើល​ខាង​ក្រោម៖

១. KTV

ម្ចាស់​សណ្ឋាគារ Marvellous Town Hotel បាន​ឲ្យ​ដឹង​ថា គ្រប់​បន្ទប់​ទាំង​អស់ ត្រូវ​គេ​ដេគ័រ​ផ្សេងៗ​គ្នា​ទាំង​អស់​តាម​ម៉ូដ​សម័យ​ថ្មី​ទំនើប។ រូប​ចម្លាក់​ផុស​បែប​ក្រិក​លើ​ផ្ទាំង​ថ្ម​ស្អាតៗ​ប្លែក​មិន​ធ្លាប់​មាន​នៅ​កន្លែង​ផ្សេងៗ ត្រូវ​គេ​តាំង​ភ្ជាប់​នឹង​ជញ្ជាំង។ ម៉ាស៊ីន​ត្រជាក់​ធំៗ បំពាក់​ចំ​ពី​លើ​កណ្ដាល​ពិដាន​តែ​ម្ដង ធ្វើ​ឲ្យ​ផ្ទៃ​បន្ទប់​ត្រជាក់​ស្មើ​គ្រប់​ជ្រុង។

បន្ទប់​នីមួយៗ​មាន​ទំហំ​ធំ​ទូលាយ ហើយ​មាន ៣ ប្រភេទ៖

  • តូច Normal
  • កណ្ដាល VIP និង
  • ធំ ឬ​បន្ទប់​ការ៉េ Super VIP ធំ​ទូលាយ​ បំពាក់​ដោយ​តាប​ប៊ីយ៉ា បាល់ប៊ី និង​កន្លែង​ញ៉ាំ​បាយ​ឯកជន​សម្រាប់​មិត្តភ័ក្ដិ​ជា​ក្រុម ឬ​គ្រួសារ។

សំឡេង​វិញ គឺ​ធានា​ម៉ាអេម ព្រោះ​អី​ប្រព័ន្ធ​ខារ៉ាអូខេ​ទាំង​មូល​រាប់​តាំង​ពី​មេក្រូ អាំភ្លី ដល់​ធុង​បាស គឺ​ប្រើ​សុទ្ធ​តែ​របស់​ប្រេន​ប្រេន BIK ដែល​ជា​ម៉ាក​របស់​ប្រទេស​ជប៉ុន។

Promotion មាន​ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ៖

  • សម្រាប់​បន្ទប់ Normal ចំណាយ​អស់ ១០០ ដុល្លារ​ឡើង​ទៅ (មិន​គិតថ្លៃ​បន្ទប់) ទទួល​បាន​ការ​បញ្ចុះ​តម្លៃ ២០%។
  • សម្រាប់​បន្ទប់ VIP ចំណាយ​អស់ ១៥០ ដុល្លារ​ឡើង​ទៅ (មិន​គិត​ថ្លៃ​បន្ទប់) ទទួល​បាន​ការ​បញ្ចុះ​តម្លៃ ២០%។
  • សម្រាប់​បន្ទប់ Super VIP ចំណាយ​អស់ ៣០០ ដុល្លារ​ឡើង​ទៅ (មិន​គិត​ថ្លៃ​បន្ទប់) ទទួល​បាន​ការ​បញ្ចុះ​តម្លៃ ២០%។
  • ជា​ពិសេស រាល់​ការ​កុម្ម៉ង់​ស្រាបៀរ​ប្រភេទ​ណា​ក៏​ដោយ​ចំនួន ១ កេស ថែម​ជូន​អាហារ ១ មុខ។

ដើម្បី​កក់​បន្ទ​ប់ KTV សូម​ទាក់​ទង​លេខ 092 744 016 / 012 232 816។ KTV នេះ បើក​ពី​ម៉ោង ១២ ថ្ងៃ​ត្រង់ រហូត​ដល់​ម៉ោង ២ យប់។

២. ភោជនីយដ្ឋាន​លើ​អាកាស​បែរ​មុខ​ទៅ​ខ្យល់​ទន្លេ​មេគង្គ

លើ​កំពូល​សណ្ឋាគារ​ជាន់​ទី​១១ មាន​ភោជនីយដ្ឋាន​លើ​អាកាស​ម៉ាស៊ីន​ត្រជាក់​ធម្មជាតិ​បក់​ត្រសៀកៗ​ពី​ខ្យល់​ទន្លេ​មេគង្គ ធ្វើ​ឲ្យ​បរិយាកាស​កាន់​តែ​រ៉ូមែនទិក។ កន្លែង​នេះ ស័ក្ដិសម​សម្រាប់​ការ​ណាត់​ជួប​គូ​ស្នេហ៍ ការ​ជួប​ជុំ​លក្ខណៈ​មិត្តភ័ក្ដិ​សប្បាយ​រីករាយ ឬ​លក្ខណៈ​គ្រួសារ។

អាច​កក់​សម្រាប់​ការ​ជប់លៀង​ជា​លក្ខណៈ​ក្រុមហ៊ុន ឬ​ស្ថាប័ន តាម​លេខ 011 70 30 90

Marvellous Town Hotel មាន​ទីតាំង​ស្ថិត​នៅ​លើ​បណ្ដោយ​ផ្លូវ​ជាតិ​លេខ ៦A ចម្ងាយ​ពី​ស្ពាន​ជ្រោយ​ចង្វារ ២ គីឡូម៉ែត្រ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយ​ចង្វារ រាជធានី​ភ្នំពេញ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ផេក​ហ្វេសប៊ុក Marvellous Town Hotel សណ្ឋាគារ ម៉ាវេលើសថោន ជ្រោយចង្វារ

ចំណាំ៖ សម្រាប់ KTV, Marvellous Town Hotel រក្សា​សិទ្ធិ​កែប្រែ​ការ​ផ្ដល់​ប្រូម៉ូសិន ដោយ​មិន​ចាំ​បាច់​ជូន​ដំណឹង​ជា​មុន។

អត្ថបទ៖ លី សុផាត