"ពូជខ្ញុំ​អ៊ីចឹង" ​វគ្គ​២ យក​អ្នក​តា ធ្វើ​ផ្ទាំង​ស៊ីប

  • 2017-02-06 04:44:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​ក្នុង​សន្និសីទ​រឿង​ "ពូជ​ខ្ញុំ​អ៊ីចឹង" វគ្គ​២ ប្រធាន​គ្រប់​គ្រង​ផលិតកម្ម​ Rock យឹម សុសត្យា ​បាន​ឲ្យ​ដឹង​ថា នេះ​ជា​ភាពយន្ត​ដែល​យក​ជំនឿ​លើ​អ្នក​តា​ជា​គោល​ ដែល​រួម​មាន​ទាំង​ចិន​ និង​ខ្មែរ។

លោក​ បន្ត​ទៀត​ថា​ភាព​ខុស​ប្លែក​នៅ​ក្នុង​រឿង​នេះ​គឺ​យក​តួ​អង្គ​ អ្នក​តា​ ដែល​រួម​មាន ​អ្នកតា​ តូច​ ធំ អ្នក​តា​ព្រៃ​ភ្នំ អ្នក​តា​ចិន​ ខ្មែរ រួម​គ្នា​ ផ្ទុយ​ពី​វគ្គ​មុន​ដែល​ផ្ដោត​ទៅ​លើ​តែ​ភាព​កំប្លុក​កំប្លែង។

​​ម្យ៉ាង​រឿង​នេះ​មាន​ចំណុច​អប់រំ​ដែល​ជា​ទៅ​អ្នក​មើល​រំលង​នោះ​គឺ​វប្បធម៌​នៃ​ប្រើ​ប្រាស់​ក្រមា​ សារុង​ ក្នុង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ។ រួម​ជា​មួយ​សាច់​រឿង​ ២គ្រួ​សារ​ ដែល​មួយ​រស់​នៅ​វីឡា មួយ​ទៀត​រស់​នៅ​ផ្ទះ​ស័ង្កសី ដែល​គ្រួសារ​ផ្ទះ​ស័ង្កសី រស់​នៅ​មាន​សុភមង្គល​ជាង​គ្រួសារ​អ្នក​មាន​វីឡា។ ត្រង់​នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា​ភាព​សុខដុរមនា​មិន​អាស្រ័យ​ទៅ​លើ​ភាព​មាន​បាន​នោះ​ទេ។

“ពូជ​ខ្ញុំ​អីចឹង​" វគ្គ​២ និពន្ធ​ និង​ដឹក​នាំ​សម្ដែង​ដោយ លោក​ យឹម សុសត្យា នឹង​​ដាក់​សម្ពោធ​នៅ​រោង​ភាព​យន្ត​​ លេជេន ស្ទឹង​មាន​ជ័យ ល្ងាច​នេះ​៕

អត្ថបទ៖ សុខណា

អត្ថបទថ្មី