សិង្ហបុរីជាប់លេខ២ ជាប្រទេសមានប្រព័ន្ធថែទាំសុខភាពល្អបំផុតក្នុងលោក
- 2017-02-06 23:03:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សិង្ហបុរីជាប់លេខ២ ជាប្រទេសមានប្រព័ន្ធថែទាំសុខភាពល្អបំផុតក្នុងលោក
ចន្លោះមិនឃើញ
វិទ្យាស្ថានស្រាវជ្រាវ Legatum មានមូលដ្ឋាននៅទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស បានចេញផ្សាយអំពីសន្ទស្សន៍សុខភាពសកលលើកទី១០កាលពីចុងឆ្នាំ២០១៦ ដោយស្វែងរកប្រទេសមានប្រព័ន្ធថែទាំសុខភាពប្រជាជនល្អជាងគេនៅលើពិភពលោក។
ប្រព័ន្ធសុខភាពខាងលើ ត្រូវគេគិតទៅលើសមាសធាតុសំខាន់៣យ៉ាង គឺសុខភាពផ្លូវកាយផ្លូវចិត្ត រចនាសម្ព័ន្ធសុខភាព និងលទ្ធភាពនៃការការពារសុខភាព។ ប៉ុន្តែវាហាក់ដូចជាមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលប៉ុន្មានទេដែលចំណាត់ថ្នាក់ល្អជាប្រទេសធំ និងសេដ្ឋកិច្ចលូតលាស់ជាមួយប្រភពធនធានដ៏ច្រើន។ តោះមកមើលប្រទេសលើគេទាំង១០ ដូចខាងក្រោម៖
១. ប្រទេសលុចហ្សំបួរ៖ អាយុប្រជាជនជាមធ្យម ៨២ឆ្នាំ
២. សិង្ហបុរី៖ ជាទីក្រុងតូចមួយមានប្រជាជន៥,៦លាននាក់ តែជឿនលឿនប្រចាំអាស៊ាន។ អាយុប្រជាជនមធ្យម ៨៣,១ឆ្នាំ
៣. ស្វីស៖ ជាប្រទេសអ្នកមាន ស្រស់ស្អាត និងមានប្រព័ន្ធសុខភាពល្អ
៤. ជប៉ុន៖ ជាប្រទេសមានប្រជាជនអាយុមធ្យមខ្ពស់ជាងគេបំផុតលើលោក គឺ៨៣,៧ឆ្នាំ
៥. ហូឡង់៖ កាលក្នុងឆ្នាំ ២០១៥ ហូឡង់ធ្លាប់ទទួលចំណាត់ថ្នាក់ផ្នែកសុខភាពល្អបំផុតប្រចាំអឺរ៉ុបដោយទទួលបានពិន្ទុ ៩១៦ នៃពិន្ទុ១០០០។
៦. ស៊ុយអែត៖ ប្រជាជនអាយុមធ្យម ខ្ពស់លំដាប់ទី៤លើលោក គឺ ៨០,៧ឆ្នាំ
៧. ហុងកុង៖ ជាទីក្រុងតូចមួយដែលមានមន្ទីរពេទ្យឯកជន ១១កន្លែង និងរដ្ឋ៤២កន្លែង។ ស្ត្រីហុងកុងមានអាយុមធ្យមខ្ពស់ជាងគេបំផុតក្នុងចំណោមស្ត្រីក្នុងលោក។
៨. អូស្ត្រាលី៖ ជាប្រទេសមានអាកាសធាតុល្អ និងកម្រិតបំពុលទាប ប្រជាជនមានអាយុមធ្យម ៨២,៨ឆ្នាំ
៩. អ៊ីស្រាអែល៖ ជាប្រទេសមានប្រព័ន្ធសុខភាពល្អជាងគេនៅមជ្ឈិមបូព៌ា និងមានអាយុប្រជាជនមធ្យម ៨២,៥ឆ្នាំ លេខរៀងទី៨។
១០. អាល្លឺម៉ង់៖ ទោះជាប្រជាជនចូលចិត្តញ៉ាំស្រា និងសាច់ក្រក ពួកគេស្ថិតក្នុងចំណោមប្រជាជនសុខភាពល្អបំផុត ដោយអាយុមធ្យម ៨១ឆ្នាំ៕